សម្ដេច​តេជោ​អញ្ជើញ​ទៅគោ​រពវិញ្ញាណ ​ក្ខន្ធសព​ប្រធានាធិប​តីវៀតណាម​ព្រឹក​នេះ​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ(២៦ កញ្ញា ២០១៨) ៖ នៅព្រឹកថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ឥស្សរៈជនកម្ពុជាដែលអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ​លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា៕

 

Related Articles

Back to top button
Close
Close