ប្រទះឃើញបំណែកយន្តហោះអាហ្វ្រិកខាងត្បូង ដែលអាចជាយន្តហោះ MH 370
សារប័ត៌មាន Cambodia News/
ពូត្រាចាយ៉ា (១៣ ឧសភា ២០១៦) ៖ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី Liow Tiong Lai បានអោយដឹងថា បំណែកយន្តហោះមួយ ដែលត្រូវបានប្រទះឃើញនៅប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃនេះ ទំនងជា បំណែកយន្តហោះ MH 370 របស់ម៉ាឡេស៊ី ដែលបានបាត់ខ្លួនទៅនោះ ។
សូមរំលឹកជូនបន្តិចថា យន្តហោះដឹកអ្នកដំណើរ MH 370 របស់ប្រទេសម៉ាឡេស៊ី បានបាត់ ខ្លួនចាប់តាំងពីខែមីនាឆ្នាំ២០១៤កន្លងទៅ រួមទាំងមនុស្សនៅលើយន្តហោះនោះចំនួន២៣៩នាក់ ក៏ បានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ។
មន្ត្រីម៉ាឡេស៊ី បានអោយដឹងថា បំណែកយន្តហោះនៅអាហ្វ្រិកខាងត្បូង ដែលជាប់ការ សង្ស័យនេះ នឹងត្រូវយកទៅអោយអ្នក ជំនាញធ្វើការវិភាគ អោយដឹងច្បាស់ថា តើបំណែកនេះ ពិតជាបំណែករបស់យន្តហោះដឹកអ្នក ដំណើរ MH 370 មែនឫអត់ ៕