កំហុសឆ្គងទាំង១០នៅក្នុង«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»

Cambodia News

«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»គឺជាឧបាយកលនយោបាយដែលក្លែងបន្លំក្រោមស្លាកច្បាប់។ វាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាសមុទ្ររវាងចិន និងហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាប្រភពនៃភាពវឹកវរដែលប៉ះពាល់ដល់ទំនាក់ទំនងចិន-ហ្វីលីពីន ការគ្រប់គ្រងសមុទ្រដោយផ្អែកលើច្បាប់ផងដែរ។«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»មានកំហុសឆ្គងយ៉ាងហោចណាស់ចំនួន១០ដូចខាងក្រោម៖

១. ការប្រើនយោបាយទៅចាប់ពង្រត់​ច្បាប់។«សំណុំរឿងមជ្ឈត្តកម្ម»ដែលលើកឡើងដោយហ្វីលីពីនគឺត្រូវបានញុះញង់ រៀបចំផែនការ និងបញ្ជាដោយសហរដ្ឋអាមេរិកដែលប្រើលេសខាងផ្លូវច្បាប់ដើម្បីនាំចូលបញ្ហាភូមិសាស្ត្រនយោបាយមកក្នុងតំបន់ និងគាបសង្កត់និន្នការសហប្រតិបត្តិការក្នុងតំបន់។

២. ការរំលោភលើអធិបតេយ្យភាពជាតិ។ ហ្វីលីពីនបានផ្តួចផ្តើមសំណុំរឿងមជ្ឈត្តកម្មដោយឯកតោភាគីដោយមិនទទួលការយល់ព្រមពីចិន ដែលបំផ្លាញគោលការណ៍ជាមូលដ្ឋាននៃ “ការយល់ព្រមពីរដ្ឋ” នៅក្នុងច្បាប់អន្តរជាតិ។

៣. ការរំលោភលើកិច្ចសន្យា។ «សំណុំរឿងមជ្ឈត្តកម្ម»ដែលលើកឡើងដោយហ្វីលីពីនបានរំលោភលើកិច្ចព្រមព្រៀងរវាងចិន និងហ្វីលីពីន។ ប្រសិនបើកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយប្រទេសដទៃទៀតអាចត្រូវលុបចោលតាមចិត្ត  សហគមន៍អន្តរជាតិនឹងធ្លាក់ចូលទៅក្នុងវិបត្តិទំនុក។

៤. ការលូចដូរទស្សនៈ។ ហ្វីលីពីនធ្វើពុតជាលើកឡើងពី«សំណុំរឿងមជ្ឈត្តកម្ម» មិនមែនដើម្បីដោះស្រាយជម្លោះជាមួយចិនទេ ប៉ុន្តែគឺដើម្បីបដិសេធអធិបតេយ្យភាពរបស់ចិន។

៥. ការកាត់សាច់រឿងជាផ្នែកៗ។ ហ្វីលីពីនមានចេតនាកាត់ផ្តាច់កោះ និងថ្មប៉ប្រះទឹកដោយឡែកពីគ្នា ដើម្បីគេចវេះពីសេចក្តីថ្លែងការណ៍ច្រានចោលរបស់ចិន។

៦. គ្មានការសំអាងជាក់លាក់។ ហ្វីលីពីនមិនដែលចរចាជាមួយចិនលើបញ្ហាដែលបានរៀបរាប់នៅក្នុងការទាមទាររបស់ខ្លួននោះទេ ដូចជាសិទ្ធិប្រវត្តិសាស្ត្រ ឋានៈនៃកោះ និងថ្មប៉ប្រះទឹក និងសិទ្ធិនេសាទប្រពៃណីជាដើម ប៉ុន្តែភូតកុហកថា ខ្លួនបានប្រើគ្រប់មធ្យោបាយសម្រាប់ការចរចាទ្វេភាគីហើយ។

៧. ការលួចកែខ្លឹមសារ«អនុសញ្ញា»។ «តុលាការមជ្ឈត្តកម្ម» មិនអើពើពីបូរណភាពនៃប្រជុំកោះNanshaរបស់ប្រទេសចិន ហើយសម្រេចថាកោះTaiping ដែលមានផ្ទៃដី ៥០០,០០០ ម៉ែត្រការ៉េ  ដែលជាកោះធំមួយនៃប្រជុំកោះNansha ជាថ្មប៉ប្រះទឹកដែលមិនអាចទ្រទ្រង់ការរស់នៅរបស់មនុស្សជាតិ ឬជីវិតសេដ្ឋកិច្ចរបស់វា។

៨. ប្រទេសហ្វីលីពីនគ្រាន់តែស្នើសុំការកំណត់ពីឋានៈផ្នែកច្បាប់នៃកោះ និងថ្មប៉ប្រះទឹកមួយចំនួន ប៉ុន្តែ«តុលាការមជ្ឈត្តកម្ម» បានពង្រីករឿងនេះដល់ការកំណត់ឋានៈនៃកោះ និងថ្មប៉ប្រះទឹកទាំងអស់នៃប្រជុំកោះNansha ។

៩. ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់។ ហ្វីលីពីនបានផ្តុំភស្តុតាងមិនពាក់ព័ន្ធ ដែលគ្មានភាពសំអាងច្បាស់លាស់ដើម្បីគាំទ្រការអះអាងរបស់ខ្លួន។

១០. បំផ្លាញការគ្រប់គ្រងដោយផ្អែកលើច្បាប់។ «សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»មិនត្រឹមតែមិនអាចដោះស្រាយជម្លោះរវាងចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងកាន់តែស្មុគស្មាញទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close