សិស្សរាប់ពាន់នាក់ក្នុងរដ្ឋធានីសង់ទីយ៉ាហ្គោធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធអប់រំថ្មី
សារព័ត៌មាន Cambodia News/
ឈីលី (១២ ឧសភា ២០១៦) ៖ សិស្សឈីលីរាប់ពាន់នាក់បាននាំគ្នាដើរជាក្បួន ពាសពេញដងផ្លូវនៃរដ្ឋធានីសង់ទីយ៉ាហ្គោកាលពីថ្ងៃពុធម្សិលមិញ ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំ។
ការ ដង្ហែក្បួនដោយសន្តិវិធីរបស់សិស្ស និងនិស្សិតសាកលវិទ្យាល័យ បានបញ្ចប់ទៅជាមួយការផ្ទុះអំពើហិង្សា។ នគរបាលបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។
សិស្សបាន ទាមទារការសិក្សាថ្នាក់មហាវិទ្យាល័យ និងវិទ្យាល័យដោយមិនបង់ថ្លៃ និងបាននិយាយថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំរបស់លោកស្រីប្រធានាធិបតី មីឈែល បាចាឡេត មិនគ្រប់គ្រាន់ល្មមទេ។
កាលពីខែធ្នូសភារបស់ ប្រទេសឈីលីបានអនុម័តលើច្បាប់មួយ ដោយផ្ដល់ការអប់រំថ្នាក់សាកលវិទ្យាល័យ ដោយមិនបង់ថ្លៃដល់សិស្សនិស្សិតជាច្រើននាក់។
វិធានការណ៍ នេះជាគោលការ នៃការពន្យារធ្វើកំណែទម្រង់របស់លោកស្រី បាចាឡេត ហើយត្រូវបានគេរំពឹងថា នឹងផ្ដល់ដល់សិស្សចំនួន ២សែននាក់នៅតាមបណ្ដាមហាវិទ្យាល័យនានាទូទាំងប្រទេស៕