គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃ​​ទី​​១៩​​​​មេសា​​ ស្លាប់៤​នាក់ ​​របួស​​ធ្ងន់​​ស្រាល​​៨នា​ក់​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (២០ មេសា ២០១៦) ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៧​លើក ក្នុង​នោះ​យប់ ២​លើក បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៤​នាក់ ( ស្រី ៣​នាក់ ) រង​របួស​ធ្ងន់ ៧​នាក់ ( ប្រុស ) និង​របួសស្រាល ១​នាក់ ( ប្រុស ) ។​

នៅ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍ ទាំង ៧​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៩​គ្រឿង ​រួមមាន ម៉ូតូ​ចំនួន ៣​​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៥​​គ្រឿង យាន​ផ្សេងៗ ១​​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់​។​

ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់ ២​នាក់​) , មិន​ប្រកាន់​ស្ដាំ ១​លើក ( ស្លាប់ ១​នាក់​) ,​បត់​គ្រោះថ្នាក់ ១​លើក និង​ងងុយដេក ១​លើក (​ស្លាប់ ១​នាក់​) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ ( ថ្ងៃ ) ។​

​គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥​លើក ផ្លូវ​ខេត្ត – ក្រុង ចំនួន ១​លើក និង​ផ្លូវលំ​ចំនួន ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ១​លើក និង​រថយន្ត​ធុន​តូច ៦​លើក ។​

​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្ត​បាត់ដំបង ១​លើក ស្លាប់ ១​នាក់ ( ស្រី ) របួស ១​នាក់ ខេត្ត​ក្រចេះ ១​លើក ស្លាប់ ១​នាក់ (​ស្រី​) ខេត្ត​ព្រៃវែង ១​លើក ស្លាប់ ១​នាក់ ( ស្រី ) និង ខេត្ត​ស្វាយរៀង ១​លើក ស្លាប់ ១​នាក់ ៕

Capture

 

Related Articles

Back to top button
Close
Close