អ្នកស្លាប់កើនដល់៧នាក់ ខណៈរបួសកើនដល់២៧នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅតួកគី
សារព័ត៌មាន Cambodia News/
តួកគី (០១ មេសា ២០១៦) ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិចបានឲ្យដឹងថា ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Diyarkakir ប្រទេសតួកគីបានស្លាប់ប៉ូលិសកើនដល់៧នាក់ហើយ គ្រាដែលមនុស្ស២៧នាក់ផ្សេងទៀតបានរងរបួស។
ប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ថា ក្នុងចំណោមអ្នករបួសទាំង២៧នាក់នោះ មាន១៣នាក់ជាប៉ូលិស ហើយករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ត្រូវបានគេសង្ស័យថា ជាទង្វើរបស់ក្រុមគាំទ្រជ្រុលនិយមបក្សឃឺដ៕