គ្រោះ​ថ្នាក់​ចរាចរណ៍ ​ថ្ងៃ​ទី២៨​ មីនា​ ស្លាប់ ​៨​នាក់ ​និង​របួស ​២០​នាក់ ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (២៩ មីនា ២០១៦) ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៤លើក ក្នុង​នោះ​យប់ ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ រងរបួសធ្ងន់ ១២នាក់ (ស្រី៣នាក់ ) និងរបួសស្រាល ៨នាក់ (ស្រី១នាក់) ។  

យោងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅ​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ៧គ្រឿង , យានផ្សេងៗ ១គ្រឿង, ថ្មើរជើង ៣នាក់ ។

មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក(ស្លាប់២នាក់)  ស្រវឹង ៣លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ២លើក  (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់២នាក់), បើកបរងងុយដេក ១លើក, កត្តាយានយន្ត ១លើក (ស្លាប់១នាក់) ។

ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៥នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន ៦លើក, ផ្លូវលំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៣លើក, រថយន្តធុនធំ ៥លើក ៕

3

 

 

Related Articles

Back to top button
Close
Close