ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​សង​ខាង​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង២២និង៤០នាទី​យប់ ថ្ងៃទី៩ ខែមេសា បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុ​ក​ពី ពណ៌​ឈាមជ្រូក លឿន​ដូច​ហោះ ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​អ៊ី ពណ៌​ស ពេញទំហឹង​ ត្រង់ចំណុច​ស្តុ​ប៣៦៦ មុខ​ផ្សារ​ដើម​គ លើកំណាត់ផ្លូវ​ម៉ៅ​សេទុង ប្រសព្វ​និង​ផ្លូវ៣៣៦ ក្នុងសង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងសងខាង​រងរបួស​ធ្ងន់។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស្កុ​ក​ពី ពណ៌​ឈាមជ្រូក បើកបរ​ដោយ​បុរស​ម្នាក់ លឿន​ដូច​ហោះ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុច​កើ​ហេតុ ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​អ៊ី ពណ៌​ស ដែល​ជិះ​ច្រាស់​គ្នា បត់​ឆ្វេង​ទៅតាម​ផ្លូវ​លេខ៣៣៦ ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងសងខាង​រង​​បួស​ធ្ងន់។

ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ទាំង២គ្រឿង សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋានខណ្ឌទួលគោក៕ ​ហេង នាង

ann-traffice-accident-two-moto-04-10-2013-2

Related Articles

Back to top button
Close
Close