សមត្ថកិច្ចបង្ក្រាបគ្រឿងសំអាងនិងឪសថគេចពន្ធជាង១តោននៅព្រលានយន្តហោះអន្តរជាតិសៀមរាប តាមជើងយន្តហោះមកពីប្រទេសកូរ៉េ

សារព័ត៌មាន​​ Cambodia News/

សៀមរាប (២៥ មីនា ២០១៦) ៖ នៅវេលាម៉ោង ១១និង ៤៥នាទី កាល​ពី​យប់ថ្ងៃទី ២៤ មិនាឆ្នាំ២០១៦ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ ខេត្តសៀមរាប បាន​ធ្វើការ​បង្ក្រាប​បទ​ល្មើស​គេច​ពន្ធ​ពីសហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ ​នូវ​គ្រឿង​សំអាង​និង​ឪសថ មិនមានច្បាប់ទំលាប់និងចុះបញ្ជីការត្រឹមត្រូវពីស្ថាប័ន្ធជំនាញ។ 

ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់បណ្តោះអាសន្ននូវ រថយន្ត​មួយគ្រឿងម៉ាកសាំយ៉ុងពាក់ស្លាកលេខ ភ្នំពេញ.២AF.៧២៥១ ពណ៌ស មានផ្ទុកនូវទំនិញគេចពន្ធឪសថនិងគ្រឿងសំអាងចំនួន៥៤កេះ ដែលមានទន្ងន់ជាង ១តោន។

បច្ចបុប្បន្នសមត្ថកិច្ចមិនទាន់បានរាប់និងត្រួតពិនិត្យនូវទំនិញគេចពន្ធទាំងនោះលំអិតនៅឡើយទេដោយរង់ចាំបង្កើតគណៈកម្មការអន្តរស្ថាប័ន ជាមុនសិន។ រាល់​មុខ​ទំនិញ​និង​ម្ចាស់​រួម​ទាំង​អ្នក​បើកបរ​ត្រូវ​បាន​រក្សា​ទុក​និង​ ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នង​ការ​ ដ្ឋាននគរបាលខេត្តរង់ចាំអនុវត្តតាមនិតិវិធីបន្ត។

តាម​ការ​បញ្ជាក់ពី​ លោកវរៈសេនីយ៍ឯន សឿន សេន នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ ខេត្ត​សៀម​រាប​បានឲ្យដឹងថា៖ នេះជា​លើក​ទី​មួយ​ហើយ​ដែល​សមត្ថ​កិច្ច​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​ កិច្ច​ទ្រង់​ទ្រាយ​ធំគេច​ពន្ធ​តាម​រយៈ​ជើងហោះហើរពីបរទេស (ប្រទេសកូរ៉េ) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប៕

8

 

Related Articles

Back to top button
Close
Close