អាមេរិក​​រឹតបន្ដឹង​​សន្ដិសុខ​​តាម​អាកាស​យានដ្ឋាន​​ក្រោយ​​ការវាយប្រហារ​​នៅ​បែលហ្ស៊ិក

សារព័ត៌មាន​ Cambodia News/

បែលហ្ស៊ិក (២៣ មីនា ២០១៦) ៖ បន្ទាប់ពី​មាន​ហេតុការណ៍​វាយប្រហារ​នៅ​អាកាសយានដ្ឋាន​និង​ស្ថានីយ៍​រថភ្លើង ក្នុង​ក្រុង​ព្រុច​សែល​ប្រទេស​បែលហ្ស៊ិក អាមេរិក​បាន​ប្រកាស​ឲ្យ​រឹតបន្ដឹង​សន្ដិសុខ​នៅ​គ្រប់​អាកាសយានដ្ឋាន​ទាំងអស់ ​នៅ​អាមេរិក​។​ក្រៅពីនេះ ទីក្រុង​ធំៗ​ជាច្រើន​ត្រូវ​ប្រកាស​អាសន្នឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។​

លេខាធិការ​នាយកដ្ឋាន​សន្ដិសុខ​អាមេរិក​លោក​Jeh Johnson បាន​និយាយថា កងកម្លាំង​សន្ដិសុខ​បន្ថែម ត្រូវបាន​ដាក់ពង្រាយ​នៅ​អាកាសយានដ្ឋាន​ធំៗ​ក្នុង​ក្រុង​។​ដោយឡែក​នៅ​តាម​ ស្ថានីយ៍​រថភ្លើង និង​ស្ថានីយ៍​ដឹកជញ្ជូន​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ប្រទេស ត្រូវ​ចាត់​វិធានការ​បង្ការ​និង​ការពារ​ផងដែរ ក្រែងលោ​មាន​ការវាយប្រហា​រ​កើតឡើង​៕

19

 

Related Articles

Back to top button
Close
Close