បាញ់​អឹម​៧៩ ​បី​​គ្រាប់​​ទៀត​​ក្នុង​​ក្រុង​​បាង​​កក​​យប់​​មិញ​​

សារព័ត៌មាន​យុវវ័យថ្មី​/

ថៃ(២៨ កុម្ភៈ ២០១៤) ៖ យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រា​កាយ​ការណ៍​ថា​គ្រាប់​អឹម​៧៩​ចំនួន​៣​ គ្រាប់​ទៀត ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​បាញ់​ដាក់​ស្ថានីយ៍ទូរទស្សន៍ PBS​និង​បាញ់​ដាក់​នៅ ក្បែរ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​និង​សណ្តាប់ធ្នាប់​នៅលើ​ផ្លូវ​វិ​ផា​វ៉ា​ឌី រ៉ង់​ស៊ីត​ក្នុង​សង្កាត់​ក្រុង​បាងកក​កាលពី​យប់ មិញ។

art9.1ប្រភព ​ដដែល​បាន​និយាយថា​មិនមាន​សេចក្តី​រាយ ការណ៍​អំពី​អ្នករងរបួស​នោះ ទេ។ ការវាយប្រហារ​នេះ ត្រូវគេ​ឃើញ​បានកើត​ឡើងជា​បន្តបន្ទាប់​ក្រោយ​ព្រឹត្តិការណ៍​ដែល​មានកា របាញ់​តទល់ គ្នា​ក្នុង​ក្រុង​បាងកក​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​កន្លងមកនេះ។

ក្នុងចំណោម ​គ្រាប់​អឹម​៧៩​បី​គ្រាប់​ដែល​បាន បាញ់​កាលពី​យប់មិញ គ្រាប់​អឹម​៧៩​ចំនួន​២​គ្រាប់​ត្រូវបាន​គេ​បាញ់​ដាក់​ស្ថានីយ៍ PBS នៅវេលា​ម៉ោង​៧​យប់មិញ ដោយបាន​ធ្លាក់​ចូលក្នុង​បរិវេណ​ចំណតរថយន្ត ដោយ​មួយ​គ្រាប់​បាន​ផ្ទុះ​និង​មួយ​គ្រាប់​ទៀត​មិនបាន​ផ្ទុះ​ទេ។

មួយ គ្រាប់​ដែល​បាន​ផ្ទុះ ត្រូវគេ​រាយការណ៍​ថា​គឺ​បានធ្វើអោយ​រថយន្ត​មួយចំនួន​បាន​រង​ការខូចខាត ប៉ុន្តែ​មិនមាន មនុស្ស​រងរបួស​នោះទេ មួយ​គ្រាប់​ទៀត​ដាក់ចូល​ទៅក្នុង​បរិវេណ​ក្លឹប កីឡា​ប៉ូលីស​ថៃ​និង​ការិយាល័យ បង្ក្រាប​គ្រឿងញៀន៕

Related Articles

Back to top button
Close
Close