ការគ្រប់គ្រងរថយន្តដឹកជញ្ជូនធុនធ្ងន់ និងរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ តាមប្លង់គោលឆ្នាំ២០៣៥
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មីនា ២០១៦) ៖ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ មានបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ ក្រោមអធិបតី លោក អៀង អូននី និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ រួមជាមួយ អជ្ញាធរខណ្ឌទាំង១២ មន្ទី និងមន្ត្រីជំនាញ ក្រោមឱវាទសាលារាជធានីភ្នំពេញ និងតំណាងសហគមក្រុមហ៊ុនដឹកជញ្ជូន ។
ការគ្រប់គ្រងរថយន្តដឹកជញ្ជូនធុនធ្ងន់ និងរថយន្តក្រុងដឹកអ្នកដំណើរ ក្នុងរាជធានីភ្នំពេញ ជាបញ្ហាដ៏សំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានប្រសើរ ស្របតាមយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ នៃប្លង់គោលឆ្នាំ២០៣៥។
កិច្ចប្រជុំបានពិភាក្សាពីបញ្ហា មួយចំនួន ៖ បទដ្ឋានរថយន្តដឹកទំនិញ និងប្រភេទ តាមតម្រាយផ្លូវ និងម៉ោងពេលចេញចូលក្រុង ការកំណត់លក្ខខណ្ឌក្នុងការផាក់ពិន័យ និងមូលដ្ឋានច្បាប់ចំពោះអំពើល្មើសនឹងច្បាប់ស្តីចរាចរណ៍ផ្លូវគោក បញ្ហាប្រឈមនានារវាងក្រុមហ៊ុន និងអាជ្ញាធរ ទីតាំងចំណតរថយន្តដឹកជញ្ជូនធុនធ្ងន់៕