សម្តេច ហ៊ុន សែន អំពាវ​នាវ​​ឲ្យ​​គ្រូ​ពង្រឹង​សមត្ថ​ភាព​ដើម្បី​លុប​បំបាត់​​ការ​​មាក់​ងាយ​សញ្ញា​បត្រគ្មាន​តម្លៃ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៩ មីនា ២០១៦) ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ​​ បាន​លើក​ឡើង​ជា​ថ្មី​ថា ​អ្នក​នយោបាយ​ខ្លះ​បាន​មើលងាយតម្លៃ​សញ្ញា​បត្រ​នៅ​ កម្ពុជា​ ​ ហេតុនេះ សម្តេចបាន​អំពាវនាវ​ឲ្យ​គ្រូបង្រៀន​ពង្រឹងសមត្ថ​ភាព​ខ្លួន​ដើម្បី​លុប​ បំបាត់​ នូវ​ការ​មាក់​ងាយ​នេះ។​

សម្តេច​បាន​លើក​ ឡើងបែបនេះក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ ឡើង​នៅ​ វិទ្យាស្ថានជាតិ​អប់រំ នាព្រឹក​ថ្ងៃ​ទី០៩ មីនា។

​ សម្តេច ហ៊ុន សែន បាន​លើក​ឡើង​ជា​ថ្មីថា​ ​អ្នក​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​មិនប្រាកដថា​ពូកែ​ជាងអ្នក​រៀន​នៅ​ ​ក្នុងស្រុកនោះទេ​។ ​សម្តេច ​នាយក​រដ្ឋមន្រ្តី​​ទទួលស្គាល់​ថា​អ្នក​រៀន​នៅ​ក្រៅ​ស្រុក​អាច​ ប្រើប្រាស់ភាសា​បានល្អជាងអ្នក​ក្នុងស្រុក​ ប៉ុន្តែ​សម្តេច​បាន​ប្រៀបធៀប​​ថា​”​កុំថាឡើយ​មនុស្ស​ ឆ្កែ​ក៏ចេះ​ភាសា​ដែរ”។​ សម្តេច​ចាត់ទុក​ការលើ​ក​ឡើង​របស់​អ្នក​នយោ​បាយ​ថា​សញ្ញា​​បត្រស្រុក​ខ្មែរ​​ គ្មាន ​តម្លៃ​ជា​”ការ​ឈឺចាប់​មួយ​”។

សម្តេច​បាន​បញ្ជាក់ថា “អ្វី ​ដែល​ជា​ការ​មាក់​ងាយ ការ​ប្រមា​ថ​ថា​សញ្ញា​បត្រនៅកម្ពុជា​គ្មានតម្លៃ គឺ​នឹង​ត្រូវ​លុប​បំបាត់​តាមរយៈ​នៃ​ការ​ខិតខំ​ពង្រឹងគុណភាព​របស់យើង ព្រោះយើង​ទទួល​ការ​ប្រមាថ​យ៉ាងធ្ងន់ពីសំណាក់​​អ្នក​នយោបាយ​ខ្លះថាសញ្ញា​បត្រ ​នៅ​ក្នុង​ប្រទេស​របស់យើង គ្មានតម្លៃ”៕

2

 

Related Articles

Back to top button
Close
Close