សម្ដេច ហ៊ុន សែន ៖ ពាក្យចាស់ពោលថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង ពិតជាត្រឹមត្រូវណាស់

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៣ កុម្ភៈ ២០១៦) ៖ ក្នុងគណនីហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរបរិយាយថា “ពាក្យចាស់ពោលថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់​ចៅមួយថាំង ពិតជាត្រឹមត្រូវណាស់។ បទពិសោធន៌​នៃ​ជោគ​ជ័យ​របស់​ខ្ញុំ​លើការ​អប់រំ​កូន​កំពុង​បានប្រើប្រាស់ ដើម្បី​អប់រំ​ចៅជាបន្តរទៀត។ ការគួបផ្សំរវាងសាលារៀនសង្គមជាតិ និង​គ្រួសារ​គឺ​ជា​មូល​ដ្ឋាន​ផ្តល់​ឱ្យ​គ្រួសារ​នីមួយៗ​មាន​ភាព​ងាយ​ ស្រួលដើម្បីសំរេចនូវបំណង ដែលចង់បណ្តុះបណ្តាលកូនឬចៅ។

កត្តាគ្រួសារដើរតួរនាទីសំរេចកំណត់ឯកត្តាសាលារៀន និងសង្គមមានតួនាទីមិនអាចខ្វះបាន។ ភាពជិតស្និតដែលឪពុក ម្តាយ ​ជីដូន ជីតាផ្តល់ឱ្យកូនឬចៅសំខាន់ខ្លាំងណាស់ដើម្បី ឱ្យពួកគេមានភាពកក់ក្តៅ មិនមានអារម្មណ៌ឯកោ ហើយ​បែរ​ជា​ចេញ​ទៅក្រៅផ្ទះរហូតកូន ឬចៅក្លាយជាក្មេងទំនើង ឬក្មេងខ្វះការអប់រំ។

សូមឪពុកមា្តយ ជីដូនជីតា ចែករំលែកពេលពេលាដើម្បីកូនៗ និងចៅៗ។ នេះ​ជា​បទ​ពិសោធន៌​ដែល​ខ្ញុំ​មាន​ហើយ​ចង់​ចែក​រំលែក​ជា​មួយឪពុក និង ជីតាគ្រប់រូប”៕

Capture

 

 

Related Articles

Back to top button
Close
Close