រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននិង ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កុម្ភៈ ២០១៦) ៖ ការរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធមកពីគ្រប់ភាគី ក្រោមការគាំទ្ររបស់អង្គការយូណេស្កូ កំពុងតែរៀបចំឡើង នេះនិងមានការសាទរពីប្រជាពលរដ្ឋ ដោយសារតែច្បាប់នេះគ្រប់ភាគីសុទ្ធតែចង់បាន ចង់ដឹងដូចគ្នា។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ថ្លែងក្នុងកម្មវិធីបណ្តុះបណ្តាល ព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សម្រាប់ក្រុមការងារបច្ចេកទេស រៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាន នេះជាលើកទី៣ ហើយដែលភាគីពាក់ព័ន្ធរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជជែក ទៅលើកខ្លឹមសារច្បាប់ ដែលខ្វះខាត់ និងអ្វីដែលត្រូវបំពេញបន្ថែម។
ឯកឧត្តម ជឿក់ថា ច្បាប់នេះមិនត្រឹមតែ ជាប្រយោជន៍ចំពោះប្រជាជន តែមួយមុខប៉ុណ្ណោះទេ តែច្បាប់នេះនិងបម្រើនដល់ ប្រយោជន៍ចំពោះ មជ្ឈដ្ឋានទូទៅ ទាំងអ្នករកស៊ី និអ្នកនយោបាយ និងផ្នែកដទៃជាច្រើនទៀត។ តាមការឲ្យដឹងរបស់ឯកឧត្តមរដ្ឋមន្ត្រីច្បាប់នេះនិងចេញជារូបរាងឡើង ក្នុងកំលុង២ទៅ៣ឆ្នាំទៀត៕