សម្តេច ហ៊ុន សែន៖ ​ប្រសិនប្រជាជន Like ឱ្យ​ខ្ញុំ​ច្រើន​ជាង​សូម​កុំ​ជេរ​ខ្ញុំ កុំជេរប្រជាជន

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៧ មករា ២០១៦) ៖ សម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​របស់​សម្តេច​ជា​ថ្មី​ម្ដង​ទៀត​ថា ​ហ្វេស​ប៊ុករ​បស់​សម្តេច​នឹង​មាន​អ្នក​ចូល​ចិត្ត​ចំនួនច្រើនជាងគេ ខណៈ​សម្តេច​ថ្លែង​ចំអក​មិន​ចំ​ឈ្មោះ​លើ​អ្នក​នយោ​បាយ​ម្នាក់​ដែល​មាន​ចំនួន​ អ្នក​ចូល​ចិត្ត​នឹង​តិច​ជាង​លោក ហើយលោក​ថា​កុំជេរប្រជាជន និង​កុំជេរលោក។

សម្តេច ហ៊ុន សែន​បាន​សរសេរ​ដូច​នេះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​​សម្តេចនៅ​​ថ្ងៃ​នេះ​ថា៖ «មុន ​នោះ​គេ​តែង​ស្តី​បន្ទោស​គណៈ​កម្មា​ការ​​ បោះឆ្នោតនៅពេលគេចាញ់ការបោះឆ្នោតម្តងៗ។ លើកនេះប្រសិនគេច្រណែននិងប្រជាជនចូលចិត្តហើយ Likes ឱ្យ Facebook ខ្ញុំសង្ឃឹមថាពួកគេមិនទៅរករឿងក្រុមហ៊ុន Facebook នោះទេហើយក៏មិនចោទខ្ញុំថាយកសារ៉ុង ប៊ីចេង ទៅ​ទិញទឹកចិត្តប្រជាជនឬគំរាមប្រជាជនឱ្យចុច Like ឱ្យខ្ញុំនោះដែរ»។ ​

សម្តេច ហ៊ុន សែន បានសរសេរបន្តទៀតថា៖ សង្ឃឹមថារៀមច្បងដែលអួតអាងនិងតាំងខ្លួនជាស្តេច Facebook នៅ​កម្ពុជា​មេត្តាយោគយល់ព្រោះខ្ញុំជាអ្នកចំណូលថ្មីទើបបានប្រមាណ៤ខែប៉ុណ្ណោះ។ ប្រសិនប្រជាជន Like ឱ្យ​ខ្ញុំ​ច្រើន​ជាង​សូម​កុំ​ជេរ​ខ្ញុំ កុំជេរប្រជាជន និងកុំជេរក្រុមហ៊ុន Facebook

Capture

 

Related Articles

Back to top button
Close
Close