ចាប់ពី​ឆ្នាំ​២០១៦​ កម្មករ​-​កម្មការិនី នឹង​ទទួល​បាន​របប​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​

សារព័ត៌មាន​​ Cambodia Newsw/

ភ្នំពេញ (០៦ មករា ២០១៦សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ ដាក់ឱ្យ​អនុវត្ត​របប​ថែទាំ​សុខភាព​ដល់​កម្មករ សម្រាប់​ឆ្នាំ​២០១៦​ ដូច្នេះចាប់ពី​ឆ្នាំ ២០១៦​តទៅ បងប្អូន កម្មករ កម្មការិនី នឹង​ទទួល​បាន​របប​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​។

កម្មករ​-​កម្មការិនី ដែ​ល​មាន​អាការៈដួល​សន្លប់កន្លងមក។

លោក ជាវ ប៊ុន​រិទ្ធ អ្នកនាំពាក្យ​បេឡារ​ជាតិ​បប​សន្តិសុខ​សង្គម បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា  អនុក្រឹត្យ​ស្តីពី​ការដាក់ឱ្យ​ដំណើរការ របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញា​ត្តិ នៃ​ច្បាប​ស្តីពី​ការងារ​ ហើយ​មានតែ​​អង្គភាពបេឡារ​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារមួយគត់ ដែលជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ ក្នុង​ការអនុវត្ត​រប​បសន្តិសុខ​សង្គម សម្រាប់​កម្មករ​និយោជិត​។

ជាមួយគ្នានេះ នៅ​ពេល​របប​ថែទាំ​សុខភាព​នេះ ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ហើយ គឺ​បងប្អូន កម្មករ​-​កម្មការិនី ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព និង​សេវា​ព្យាបាល ដោយ​ឥតគិតថ្លៃ ពី​មូលដ្ឋាន​សុខាភិបាល​ទាំង មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​សេវា​ឱ្យ​ប​.​ស​.​ស​ ចំណែកការចំណាយ​ លើ​ការទូទាត់​សេវា​មន្ទីរពេទ្យ គឺ​ជា​បន្ទុក​ប​.​ស​.​ស​៕

 

Related Articles

Back to top button
Close
Close