ការធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទត្រូវផ្អាកជាបណ្ណោះអាសន្ន

សារព័ត៌មាន​ Cambodia News/

អត្ថបទ៖ ហេង នាង​/

1ភ្នំ​ពេញ​ (៣០ ធ្នូ​ ២៣០១៥ ) ៖ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវ​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ឲ្យបាន​ជ្រាប​ថា​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥​ ការធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​នៅ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជួន​រាជធានី​ភ្នំពេញ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​​។

ការ​ប្រកាស​​ផ្អាកធ្វើ​​​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទជា​បណ្តោះអាសន្ន​​នេះ ដើម្បី​ទុក​ពេលវេលា​ជូន​រាជរដ្ឋាភិបាល​ធ្វើការ​សិក្សា​ឡើងវិញ​នូវ​នីតិវិធី និង​កំរៃ​នៃ​ការបង់​សេវា​សាធារណៈ​​រហូតដល់​មាន​ការជូន​ដំណឹង​សារជាថ្មី​។​

សូម​បញ្ជាក់​ផង​ដែរ​ថា ការផ្អាក​នេះ​គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

2

 

Related Articles

Back to top button
Close
Close