ណាត់​ថា​ទៅ​រួមភេទ ដល់កន្លែ​ស្ងាត់​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (០៤ ធ្នូ ២០១៥) ៖ ​ជន​សង្ស័យ​ប្រុស​ស្រី​២​នាក់​បាន​រៀប​គម្រោង​រួចស្រេច ដោយ​ខាង​ប្រុស​បាន​ឲ្យ​ខាង​ស្រី​ទាក់​ម៉ូយ​ទៅ​រួមរក្ស ពេល​ទៅ​ដល់​ចំណុច​វាល​ស្មាច់ និង​មាន​ព្រៃ​ត្រែង​ផង ក៏​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​តែម្ដង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​​នោះ​យក​ទៅ​សាកសួរ​ពាក់ព័ន្ធ​ករណីនេះ។

Captureករណី​ប្លន់​សម្លាប់​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នៅ​ជិត​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​ខាងកើត​ស្ថិតក្នុង​ភូមិ​ដើគរ ផ្លូវជាតិ​លេខ​៦​អា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

ជនសង្ស័យ ​​​​​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ធឿន គីម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន​ISA ​មាន​ស្រុកកំណើត​នៅ​ភូមិ​សា​ម្កាក់ ឃុំ​អូ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ចំណែក​ស្ត្រី​សង្ស័យ​ម្នាក់ទៀត​មិនទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ។

ក្រោយ​ធ្វើ​សកម្មភាព​រួច​ចេញ​មកក្រៅ​ក៏​ជួប​សមត្ថកិច្ច​ល្បាត​ឃើញ​ពួកគេ​ប្រឡាក់​សុទ្ធតែ​ឈាម ទើប​ឃាត់ខ្លួន​សួរនាំ​ ពេលនោះ​ស្ត្រី​សង្ស័យ​ថា ជនរងគ្រោះ​ចាប់​រំលោភ​នាង ទើប​វាយ​សន្លប់​តែម្ដង តែក្រោយពេល​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ទើប​ដឹងថា ជាការ​រៀបចំ​គម្រោង​ប្លន់​យក​ម៉ូតូ តែ​ពុំបាន​សម្រេច​ក៏​ត្រូវ​ឃាត់ខ្លួន​តែម្ដង៕

Related Articles

Back to top button
Close
Close