​កម្ពុជា​បើកចំហ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (០៣ ​ធ្នូ ២០១៥) ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ជីវិត​ឥន្ទ​នូ ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ស៊ុយ​អែត​​ប្រចាំ​កម្ពុជា និង​អង្គការ​អនាគត​យុវជន​កម្ពុជាកាលពី​​ថ្ងៃទី​០១ ​ធ្នូ  លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល កម្ពុជា មិន​មាន​គោលនយោបាយ រើស​អើ​ស​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នោះទេ​។

Homosexual on Bed
Homosexual on Bed

លោក​បន្តថា ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុក​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា សុទ្ធតែ​ជា​ពលរដ្ឋ​ពេញសិទ្ធិ គ្មាន​ការរើសអើង​គ្រប់​កាលៈទេសៈ​ទាំងអស់​។ លោក​ក៏​បាន​ជំរុញឱ្យមាន​ការបង្កើត​ជា​សមាគម​មួយ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក្នុង​ការជួយ​ការពារ​សិទ្ធិ​គ្នា​និង​បណ្តុះបណ្តាល​ជំនាញ ដើម្បី​ឱ្យ​មាន​មុខងារ​និង​តួនាទី​នៅក្នុង​សង្គម​បាន​ដូច​អ្នក​ដទៃ​ទៀត​។​

លោក​ខៀវ កាញារីទ្ធ​ក៏​បាន​បញ្ជាក់ថា​ ក្រសួង​ព័ត៌មាន​បាន​ណែនាំ​ដល់​ពិធីករ ពិធី​ការិនី​នៅតាម​ទូរទស្សន៍​និង​វិទ្យុ​ទាំងអស់ មិន​ត្រូវ​និយាយ​បង្អាប់​បន្ថោក​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នោះ​ឡើយ ដោយ​ត្រូវ​ឲ្យមាន​ការគោរព​គ្នា​ទៅវិញទៅមក​៕

​​

Related Articles

Back to top button
Close
Close