រថ​យន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវ​ជន​ ៣​នាក់​ស្លាប់​ភ្លាម​ៗ​នៅក​​ន្លែង​កើត​ហេតុ​

ភ្នំពេញ  ៖ កាលពីវេលា ម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី១៩ ខែមករានេះ ជនរងចំនួន ៣នាក់បាន ស្លាប់ភ្លាមៗ នៅកន្លែង ​ស្ថិត​នៅចំណុច អូដឹម ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ បន្ទាប់ត្រូវ​រថយន្ត​បុក។

ជនរងគ្រោះដែលស្លាប់ទំាងបីនាក់ រួមមានទី១ ឈ្មោះ ឡេង ស៊ីយ៉ាំង អាយុ២០ឆ្នាំ ទី២ឈ្មោះ ប៉ាត រាជ អាយុ ១៩ឆ្នាំ និងទី៣មានឈ្មោះ អែម រ៉ាយ៉ា អាយុ២០ឆ្នាំ រស់នៅឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទាំងបី ជាមនុស្សប្រុស កំពុងជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី ២០១១ ពាក់​ស្លាកលេខ កំពង់ស្ពឺ 1D-7406 ពេល ជិះមកដល់ចំណុចកើតហេតុ ត្រូវរថយន្ដប៉ាសេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1543បើកប៉ះ បណ្ដាល​​ឱ្យស្លាប់ទាំងបី ហើយរថយន្ដបានបើកគេចខ្លួន ឆ្ពោះទៅទិសខាងជើង  ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន​​នៅម្តុំខាងកើតវត្តតាភេម។

​ក្រោយកើតហេតុ កម្លាំងនគរបាលចរា ចរណ៍ រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ែន ឃុន បានចុះទៅជួយអន្តរាគមន៍ វាស់វែង ហើយ​យក​ រថយន្ដ និងម៉ូតូ មករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ ចំណែកសពជនរងគ្រោះ ត្រូវ​ប្រគល់​ជូន ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី ៕

ដោយ៖ ហេង នាង​

that-0435that-0437Lay-233

Related Articles

Back to top button
Close
Close