ក្រុមអ្នកជួយសង្រោះខួងជញ្ជាំងថ្មដើម្បីពន្លឿនការបង្ហូរទឹកចេញពីរូងភ្នំ​

សារព័ត៌មាន​ Cambodia news/

បាងកក ៖ យោងតាមសារព័ត៌មានថៃ Nation បានផ្សាយថា ក្រុមសង្គ្រោះ​នៃប្រទេសថៃបានប្រើគ្រឿង​ចក្រខ្នាតធំ ខួងចូលជញ្ជាំង​នៃភ្នំ ដើម្បីពន្លឿនការបង្ហូរទឹក​ចេញពីរូងភ្នំ ដែលក្មេងៗ និងគ្រូបង្វឹក​សរុប ១៣នាក់ បានជាប់នៅក្នុងនោះ។

​ សមាជិកកីឡាករ​ដែលមានគ្នាក្មេងៗ និងគ្រូបង្វឹក​សរុប ១៣នាក់ ខាងលើនេះបានបាត់​ខ្លួននៅក្នុងរូងភ្នំ​ខាងលើនេះ អស់រយៈ០៥ថ្ងៃមកហើយ ដោយក្រុមអ្នក​ជំនាញជឿជាក់​ថា ពួកគេបានរុលចូល​យ៉ាងជ្រៅ ទៅក្នុងរូងភ្នំដែល​មានជម្រៅ ១០គីឡូម៉ែត្រនេះ ដោយសារតែផ្លូវដែលពួកគេ​ត្រូវចេញមកវិញ ត្រូវបានទឹកលិច​ក្រោយភ្លៀង​ធ្លាក់ខ្លាំង។

សម្រាប់ក្រុមសង្គ្រោះ​មានទាំងក្នុងស្រុក និងមក​ពីអង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក​នៅតែបន្តធ្វើការ​ស្វែងរកវិធីជួយ​សង្គ្រោះ ខណៈនាយករដ្ឋមន្ត្រីថៃ​លោក​ ប្រាយុទ្ធ ចាន់អូចា កាលពីល្ងាច​មិញនេះ ក៏បានចុះទៅដល់​កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីពិនិត្យសកម្មភាព​ជួយសង្គ្រោះ និងលើកទឹកចិត្ត​សមាជិកក្រុមគ្រួសារ​នៃមនុស្ស​ទាំង ១៣នាក់ ដែល​កំពុងតែ​ជួបទុក្ខ​លំបាក​នាគ្រា​នោះ៕

Related Articles

Back to top button
Close
Close