ក្រុមរដ្ឋអ៊ីស្លាមនឹងធ្វើសកម្មភាពភេរវកម្មកាន់តែច្រើន
សារព័ត៌មាន Cambodia News/
អត្តរជាតិ (២០ វិច្ចិកា ២០១៥) ៖ អ្នកស្រាវជ្រាវផ្នែកនយោបាយមួយរូបរបស់ស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួរថា ជាមួយនឹងសកម្មភាពរបស់ពិភពលោកដែលកំពុងបង្កើនល្បឿនទៅមុខប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ក្រុមនេះអាចនឹងធ្វើសកម្មភាពកាន់តែច្រើនជាងមុនទៅទៀត។
ការវាយប្រហារភេរវកម្មរបស់ពួកគេអាចធ្វើនៅជុំវិញពិភពលោក ដើម្បីសងសឹកចំពោះអ្វីដែលពួកគេបានត់បង់។ នេះក៏ជាអ្វីដែលពួកគេទំនងជាព្យាយាមដើម្បីរស់ សម្រាប់ដំណាក់កាលបន្ដបន្ទាប់ទៀត។
យ៉ាងណាក៏ដោយ លោកOsama Danura អ្នកស្រាវជ្រាវផ្នែកនយោបាយមួយរូបរបស់ស៊ីរី បាននិយាយថា ការប្រកាសពីរដ្ឋឯករាជ្យរបស់ក្រុមរដ្ឋអ៊ីស្លាម ក៏មិនអាចប្រព្រឹត្ដទៅបានយូរអង្វែងដែរ ហើយក្រុមរដ្ឋអ៊ីស្លាមកំពុងតែធ្លាក់ចុះពីភាពជារដ្ឋឯករាជ្យរបស់ខ្លួន ហើយធ្លាក់ក្នុងរចនាបថចាស់របស់ក្រុមសកម្មប្រយុទ្ធអាល់កៃដា។
លោកថា ជាមួយនឹងយុទ្ធនាការប្រទេសមហាអំណាចជាច្រើនកំពុងតែបង្កើនការវាយប្រហារប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ដូច្នក្រុមISអាចប្រឈមនឹងបញ្ហាតទៅទៀត៕