បុរសម្នាក់ស្រវឹង​ស្រាដល់​ឡប់សតិ​ ឡើង​ចាប់រំលោភ​ យាយ​អាយុ​៧៨​ឆ្នាំ ​បាន​សម្រេច​

សារព័ត៌មាន​ Cambodia News/

កំពង់ឆ្នាំង​  (០៤ វិច្ចិការ ២០១៥) ៖​ កាលពី​ថ្ងៃ​ទី​១​ ខែ​វិ​ច្ឆិកា ​បុរស​​ស្រវឹងស្រាម្នាក់​​​​​​​បាន​​ឡើង​ទៅ​លើ​ផ្ទះ​លោកយាយ​​​ ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​ នៅ​ភូមិ​រមាស​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ហើយជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​តាំងក្រសាំង​បាន​ប្រាប់​អោយ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​បាន​នេះ​មានឈ្មោះ​ ជន​ សន​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ជា​មនុស្ស​ញៀន​នឹង​ស្រា ​លែង​ដឹង​ខុស​ត្រូវ​​នៅ​ពេល​ដែល​ស្រវឹង ចំណែក​ឯ​លោកយាយ​រង​គ្រោះ​មានឈ្មោះ​ ន​ ម​ អាយុ​៧៨​ឆ្នាំ​ ។​

ក្នុងអំឡុងពេល​កើតហេតុ​​​ មាន​ក្មេង​ពីរ​នាក់​ ​ដើរ​កាត់​ខ្ទម​លោកយាយ​រង​គ្រោះ​ ហើយ​បាន​ឃើញជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​លោកយាយ​អាយុ​៧៨​ឆ្នាំ​ ឃើញ​ដូចនេះ​ក្មេង​ទាំង​ពីរ​នាក់​បាន​ទៅ​ហៅ​ បងប្អូន​ ជា​ឪពុកមា​ មក​ជួយ​លោកយាយ​ ក្នុង​ពេល​នោះ​ជនសង្ស័យ​ដែល​ជា​មនុស្ស​ប្រមឹក​ខួប​ បាន​ចុះ​ហើយ​គេចខ្លួន​បាត់​ទៅ​ ។​

ក្រោយ​ពេល​កើតហេតុ​ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ រហូត​មក​ដល់​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ទើប​សមត្ថកិច្ច​បាន​រក​ជនសង្ស័យ​ឃើញ​រួច​ចាប់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ និង​ បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

4

 

Related Articles

Back to top button
Close
Close