ជនដៃដល់បង្ក​​របួស​ស្នាម​​លើអ្នក​​តំណាង​​រាស្រ្ត​​គណបក្ស​​សង្គ្រោះជាតិ​​ចេញមុខ​សារភាព

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ វិច្ចិការ ២០១៥) ៖ នៅ​ទី​បំផុត​ទៅ​ជនដៃដល់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រគណបក្ស​​សង្គ្រោះជាតិ​ ២​រូប គឺ​លោក​ ញ៉យ ចំរើន និង​លោក​គង់ សភា បាន​ចេញ​មក​បង្ហាញខ្លួន​ចំពោះមុខ​គណៈកម្មាការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នក​តំណាងរាស្ត្រ​របស់​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង ១៦:៣០ នាទី​ល្ងាច ថ្ងៃតី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​បានឲ្យដឹងថា ជន​សារភាព​ទាំង ៣​រូបនោះ​មាន​ឈ្មោះ​៖ ១. ឈ្មោះ ចាយ សារិទ្ធ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ២. ឈ្មោះ​ម៉ៅ ហឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។ ៣. ឈ្មោះ​សុ​ត វណ្ណ​នី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ខេត្ត​កណ្ដាល​៕

3

1

 

 

Related Articles

Back to top button
Close
Close