លោក ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យក្វាងស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ តុលា ២០១៥) ៖ នៅថ្ងៃទី ១៥ ខែតុលានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ឆ្លើយតបទៅនឹងស្នាដៃរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សញ្ញាបត្រនេះគឺមិនមែន សម្រាប់តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែម្នាក់ទេ តែបានផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពីព្រោះវាគឺជាការទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងបុព្វហេតុកសាងជាតិ មាតុភូមិជាទីស្រឡាញ់របស់យើងទាំងអស់គ្នា៕