មនុស្ស៦នាក់ស្លាប់និង១៨នាក់រងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧តុលា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ តុលា ២០១៥) ៖ នៅថ្ងៃទី៧ខែតុលាមានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក យប់៤លើក, បណ្តាលអោយមនុស្សស្លាប់៦នាក់(ប្រុស) អ្នករបួសធ្ងន់៩នាក់(ប្រុស) និងរបួសស្រាល៩នាក់(ស្រីម្នាក់)។ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១គ្រឿង, រថយន្តធុនតូច ៤គ្រឿង,រថយន្តធុនធំ១គ្រឿងនិងកង់ ១គ្រឿង ។
មូលហេតុដែល បណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក,មិនគោរពសិទ្ធ,មិនប្រកាន់ស្តាំ ១លើក,ប្រជែងគ្រោះថ្នាក់ ១លើក,កត្តាយានយន្ត ១លើក និងស្រវឹង ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១១នាក់(យប់៣នាក់) ។
រថយន្តពិន័យសរុបចំនួន ៧២៥គ្រឿង (រថយន្តធំ ២០៦គ្រឿង) ស្មើនិង ៧២៥ករណីល្មើសក្រដាសស្នាមមាន៥០៣ គ្រឿង ស្មើនឹង៥០៣ករណី, ចំពោះករណីល្មើសបច្ចេកទេស២២២ គ្រឿងស្មើនឹង ២២២ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១.២៦០ គ្រឿង។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ៕