​ការប្រើ​ទូរស័ព្ទដៃ​ក្នុងពេល​បើកបរ​ គឺ​ជា​ហានិភ័យ​ថ្មី​សម្រាប់​អ្នក​ធ្វើ​ដំណើរ

សារព័ត៌មាន​ Cambodia News​/
ភ្នំ​ពេញ​ (២២ កញ្ញា ២០១៥) ៖ ក្ដី​ព្រួយ​បារម្ភ​នៃ​បញ្ហា​ថ្មី​របស់​សង្គម​កម្ពុជា​ ដែល​កំពុង​តែ​មាន​ភាព​ក្ដៅ​ក្រហាយ​ ចំពោះ​អ្នក​បើកបរ​រថយន្ត​មួយ​ចំនួន​ កំពុង​តែ​ខ្វះ​សុជីវធម៌​ក្នុង​ការ​បើកបរ​ ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ និង​គោរព​សិទ្ធិ​អ្នក​ប្រើប្រាស់​ផ្លូវ​នោះ​ ឥលូវ​នេះ​ត្រូវ​បាន​សាធារណជន​ខ្លះ​សង្កេត​ឃើញ​ថា​ អ្នក​បើកបរ​ទាំងនោះ​បាន​ទាញ​ចុច​ទូរស័ព្ទ​ទំនើប​ ក្នុង​អំឡុង​ពេល​កំពុង​តែ​បើកបរ​។

ការ​ផ្លាស់ប្ដូរ​សតិអារម្មណ៍​នៅ​ក្នុង​ការ​បើកបរ​ ដោយ​ទាញ​ទូរស័ព្ទ​មក​ចុច​របៀប​នេះ​ នា​ពេល​ខ្លះ​បាន​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃ​ជា​រឿយ​ៗ​ ហើយ​ក៏​បាន​បង្ក​ជា​ទំនាស់​រវាង​អ្នក​បើកបរ​ទាំង​សងខាង​ ព្រោះ​ម្នាក់​ៗ​និយម​ប្រកែក​គ្នា​រក​តែ​ត្រូវ​ និង​មិន​មាន​ទំនួល​ខុស​ត្រូវ​នូវ​បញ្ហា​ ដែល​ខ្លួន​បាន​បង្ក​ឡើង​។
កត្តា​តូច​ៗ​ទាំងនេះ​បាន​បង្ក​ភាព​ល្អក់​កករ​យ៉ាង​ច្រើន​សម្រាប់​សង្គម​ ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​ដែល​យើង​ទាំងអស់​គ្នាមិន​អាច​ចូលរួម​ដោះស្រាយ​នោះ​ទេ​ សំខាន់​វា​កើត​ចេញ​ពី​បញ្ញាញាណ​ និង​ក្រមសីលធម៌​ល្អ​របស់​អ្នក​បើកបរ​ប៉ុណ្ណោះ​។
ដូច្នេះ​ក្នុង​នាម​យើង​ជា​អ្នក​បើកបរ​ និង​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អាយុ​របស់​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​ ជាពិសេស​អាយុជីវិត​អ្នក​ដទៃ​ ដែល​កំពុង​រួម​ដំណើរ​ជាមួយ​យើង​នៅ​តាម​ដង​ផ្លូវ​។ សូម​កុំ​ប្រមាថ​ជីវិត​អ្នក​ដទៃ​ ដោយ​ទង្វើ​ឆ្គាំឆ្គង​របស់​អ្នក​ និង​សូម​ធ្វើ​ការ​ពិចារណា​ជាមុន​សិន​ មុន​នឹង​អ្នក​ប្រុង​ធ្វើ​អ្វី​មួយ​នៅ​ពេល​កំពុង​បើកបរ​នោះ​៕
Asian man texting while driving

Related Articles

Back to top button
Close
Close