គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​កញ្ញា ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​៧៦​នាក់​

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ​ (១៨ កញ្ញា ២០១៥) ៖ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​ចំនួន​៦​លើក យប់​៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​(​ស្រី​ម្នាក់​) អ្នករបួសធ្ងន់​១១​នាក់​(​ស្រី​៧​នាក់​) និង​របួសស្រាល​៦៥​នាក់​(​ស្រី​៥៧​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​២​គ្រឿង រថយន្ត​ធុន​តូច​៣​គ្រឿង​រថយន្ត​ធុន​ធំ​២​គ្រឿង និង​ថ្មើរជើង​២​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន​៥​លើក និង​មិន​គោរព​សិទ្ធិ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​៥​នាក់​(​យប់​៣​នាក់​)​។​

​រថយន្ត​ពិន័យ​សរុប​ចំនួន​៣២២​គ្រឿង (​រថយន្ត​ធំ​១៣១​គ្រឿង​) ស្មើនឹង​៣២២​ករណី ល្មើស​ក្រដាស​ស្នាម​មាន​២៦៨​គ្រឿង ស្មើនឹង​២៦៨​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៥៤​គ្រឿង ស្មើនឹង​៥៤​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៣៧៤​គ្រឿង​៕

1

Related Articles

Back to top button
Close
Close