សាសា បង្ហោះសារបដិសេធ រថយន្ត ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៤ សីហា ២០១៥) ៖ កញ្ញា ឯក សុជាតា ហៅ សាសា បានធ្វើការ បង្ហោះ នៅលើ បណ្តាញ Facebook របស់នាងថា រថយន្ត ដែលបង្កគ្រោះថ្នាក់ ចរាចរណ៍នោះ គឺជារថយន្ត មិត្តភក្រ័ របស់នាង នៅខេត្ត បាត់ដំបង មិនមែន ជារថយន្ត របស់នាង នោះទេ ដោយរថយន្ត របស់នាង មានស្លាកលេខ ភ្នំពេញ 2AD-7888 ហើយខណៈនេះ សាសា កំពុងស្ថិតនៅ ទីក្រុង បាងកក ប្រទេសថៃឯនោះ។

ការបង្ហោះបដិសេធនេះ ក្រោយពីមាន ការចុះផ្សាយយ៉ាងព្រោងព្រៀត ពីករណីគ្រោះថ្នាក់ ចរាចរណ៍មួយ នៅក្នុងទឹកដី ខេត្ត បាត់ដំបង ដែលបង្កឡើង ដោយរថយន្ត ស៊េរី ទំនើប បើកទៅបុក ម៉ូតូសណ្តោង រឺម៉ក ដឹកទឹកកក បណ្តាល អោយបុរសវ័យចំណាស់ ម្នាក់រងរបួស ព្រមទាំង រថយន្ត ខូចខាត ផ្នែកខាងមុខ គួរសមផងដែរ៕ ដោយ៖ ហេង នាង​

5

 

 

 

Related Articles

Back to top button
Close
Close