សាសា នៅតែបន្តជំហរប្តឹងលោកសុខ ប៊ុន ដោយមិនគិតពីសំណង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កក្កដា ២០១៥) ៖ អតីតពិធីការិនីស្ថានីយទូរទស្សន៍ ស៊ីធីអិន កញ្ញា ឯក សុជាតា ហៅសាសា ប្រកាសបញ្ជាក់ជំហរថារឿងក្ដីដែលនាងប្ដឹងផ្ដល់លោក សុខ ប៊ុន គឺនាងនៅមានជំហរប្ដឹងដដែល ដោយពុំមានទារសំណងអ្វីមួយរៀលឡើយ សូម្បីតែការពិភាក្សាជាមួយក្រុមគ្រួសារថាត្រូវទារប៉ុន្មាននោះក៏គ្មានដែរ គឺសូមស្នើឱ្យតុលាការផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាមផ្លូវច្បាប់ តែប៉ុណ្ណោះ ។
សាសា ប្រកាសបញ្ជាក់ជំហរបែបនេះបានធ្វើឡើងនៅក្នុងធ្វើសន្និសីទកាសែតខ្លីមួយជាមួយអ្នកកាសែតនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០ៈ៥៥នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ចាប់ពីតុលាការបានបញ្ចប់ការសួរយកចម្លើយ កញ្ញា សាសា ។
សាសា បានបញ្ជាក់ទៀតថា កញ្ញានឹងចេញទៅព្យាបាលរបួសនៅក្រៅប្រទេសទៀត ដោយសារការវាយតប់ពីសំណាក់លោក សុខ ប៊ុននោះ បណ្ដាលឲ្យនាងថ្នល់ត្រចៀកមួយចំហៀង និងភ្នែកមួយចំនួនទៀត មើលមិនសូវឃើញច្បាស់នោះទេ ៕