គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ ១៦មិថុនា ស្លាប់ ៤ របួស ២៤ នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៧ មិថុនា ២០១៥) ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១០ លើក យប់ ២លើក បណ្តាលអោយមនុស្សស្លាប់ ៤នាក់ (ស្រី ២នាក់) របួសធ្ងន់ ១១នាក់(ស្រី២នាក់) និងរបួសស្រាល ១៣ នាក់(ប្រុសទាំងអស់)។ នេះបើតាមរបាយការណ៍របស់ប៉ូលិស។
របាយការណ៍បង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូច៤គ្រឿង រថយន្តធំ២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៤លើក ប្រជែងគ្រោះថ្នាក់២លើក បត់គ្រោះថ្នាក់១លើក មិនគោរពសិទ្ធ២លើក មិនប្រកាន់ស្តាំ១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១៧ នាក់(យប់ម្នាក់)៕