ចន ច័ន្ទលក្ខិណា ប្រកាសចំណងស្នេហ៍ថ្មី ជាសារធាណៈ
សារព័ត៌មាន Cambodia News/
ភ្នំពេញ( ១២ មិថុនា ២០១៥) ៖ ថ្មីៗនេះក្នុងគណនីហ្វេសប៊ុក របស់អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតគំនូរមួយសន្លឹក ជាមួយនឹងគូស្នេហ៍ របស់នាង ជាសាធារណៈតែម្តង ដែលនេះប្រហែលជានាង គិតថា វាគួរតែដល់ពេល ប្រកាសជាសារធាណៈ ថានាងពិតជា មានចំណងស្នេហ៍ថ្មី ជាមួយនឹង បុរស ពោះម៉ាយ រូបសង្ហារម្នាក់នោះមែន។
ក្នុងនោះដែរ នាងបានសរសេរខាងលើរូបថតថា “អរគុណចំពោះ ការផ្តល់សុភមង្គល នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ខ្ញុំទើបតែហ៊ានបង្ហោះវា អរគុណនូវអ្វីគ្រប់យ៉ាង ដែលអ្នកធ្វើចំពោះខ្ញុំ អរគុណសម្រាប់ ក្តីស្រឡាញពិតប្រាកដរបស់អ្នក អរគុណចំពោះការមើលថែ អរគុណសម្រាប់ទំនួលខុសត្រូវ មកលើខ្ញុំ អរគុណចំពោះការគ្រប់គ្រងរបស់អ្នក ទោះបីអ្នក មិនមែនជាអ្នកមានក៏ដោយ… ស្រឡាញ់អ្នក “។
ចំពោះសារ និងអមជាមួយនឹងរូបថត របស់នាង ពិតជាបញ្ជាក់យ៉ាងច្បាស់ថា អ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានទាក់ទងគ្នា ដោយបើកចំហរ និងលែងខ្លាចភ្នែកមហាជន ដែលសម្លឹងមកមើលរូបនាង ជាមួយនឹងគូស្នេហ៍ទៀតហើយ៕