គ្រោះ​ថ្នាក់​ចរាចរណ៍ថ្ងៃ​ទី១០ ​មិថុនា ​ស្លាប់​ ៤នាក់ ​រង​របួស​ធ្ងន់ ​១៨នាក់ ​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ(១១ មថុនា ២០១៥) ៖ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​យប់​២​លើក​, បណ្ដាល​អោយ​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​ម្នាក់​) រង​របួស​ធ្ងន់ ១៨​នាក់​(​ស្រី​៧​នាក់​),​និង​របួសស្រាល​៤​នាក់​(​ប្រុស​) នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយក​ដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៥ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​,​រថយន្ត​ធុន​ធំ​១​គ្រឿង និង​ថ្មើរជើង​៣​នាក់​។​​

របាយ​ការ​ខាងលើ​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៥​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​,​បើក​ងងុយដេក​១​លើក​,​កត្តា​អាកាសធាតុ​១​លើក និង​មនុស្ស​ដើរ​ឆ្លងផ្លូវ​១​លើក ។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១២​នាក់​(​យប់​២​នាក់​)​៕

M

 

Related Articles

Back to top button
Close
Close