កម្ពុជា​តវ៉ា​ឲ្យ​ឥណ្ឌា​បញ្ឈប់​គម្រោង​សាង​សង់​ប្រាសាទ​ដែល​​ចម្លង​តាម​រច​នាប្ម័ទ​ប្រាសាទ​អង្គរ​វត្ត​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៨ មិថុនា ២០១៥) ៖  កាល​ពី​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៥​​ ក្រសួង​​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​កម្ពុជា​ បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​មួយ​ទៅ​ក្រសួងការបរទេស​នៃ​ប្រទេស​ឥណ្ឌា​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ Mahavir​ Mandir​ Trust​ បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនា​ប្ម័​ទ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា។

ដោយ​កំណត់​ទូត​តវ៉ា​បាន​គូសបញ្ជាក់​ថា​ “​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​សាងសង់​ចម្លង​តាម​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ ដើម្បី​ផល​ប្រយោជន៍​​ពាណិជ្ជកម្ម​នេះ​ គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​តម្លៃ​មនុស្សជាតិ​លេចធ្លោ​ជាស​កល​ ។​ ​

ពាក់ព័ន្ធ​នឹង​ករណី​ប្រទេស​ឥណ្ឌា​មាន​គម្រោង​សាងសង់​ប្រាសាទ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ដោយ​ចម្លង​តាម​រចនា​ប្ម័​ទ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ​ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​​សង្គម​ Facebook​​ បញ្ចេញ​នូវ​ប្រតិកម្ម​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំងក្លា​រហូត​ទល់​បច្ចុប្បន្ន​នេះ ៕​

N7

 

Related Articles

Back to top button
Close
Close