ការបោះឆ្នោតលើកក្រោយនឹងត្រូវធ្វើឡើងនៅខែកុម្ភៈ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (18 ឧសភា 2015) ៖ ការចរចាជាងមួយឆ្នាំអំពីកាលបរិច្ឆេទបោះឆ្នោត បានបញ្ចប់កាលពីម្សិលមិញ ដោយគណបក្សធំទាំង ២ របស់កម្ពុជា ដោយព្រមព្រៀងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅខែកុម្ភៈ ឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅខែកុម្ភៈ ឆ្នាំ ២០១៨។ [ អានបន្ត ]
ការរំកិលកាលបរិច្ឆេទ ៥ ខែមុន ត្រូវបានព្រមព្រៀង បន្ទាប់ពីមានកិច្ចពិភាក្សាតុមូល រវាងតំណាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។ យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា កាលបរិច្ឆេទថ្មីគួរធានាបាននូវចំនួនអ្នកបោះឆ្នោតច្រើនជាងមុន។
លោកបានឲ្យដឹងកាលពីម្សិលមិញថា៖ «កាលពីមុន ក្នុងអំឡុងរដូវវស្សា អ្នករាល់គ្នាជាប់រវល់ កសិករជាប់រវល់។ ក្នុងអំឡុងរដូវប្រាំង អ្នករាល់គ្នាមានពេលទំនេរ»។
កិច្ចព្រមព្រៀងនេះ គឺជាការសម្របសម្រួលក្នុងគណបក្សសង្គ្រោះជាតិ ដោយលោក កឹម សុខា អនុប្រធានគណបក្សធ្លាប់ជំរុញឲ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅខែកុម្ភៈ ឆ្នាំ២០១៦៕