ក្រោយរៀបការរួច អ្នកឧកញ៉ា គិត ម៉េង នាំភរិយា និងកូនៗដើរកម្សាន្តក្រៅប្រទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មីនា ២០១៥) ៖ បន្ទាប់ពីមហាសេដ្ឋីសម្បូរទ្រព្យ និងល្បីឈ្មោះក្នុងមុខជំនួញរកស៊ី អ្នកឧកញ៉ា គិត ម៉េង បានរៀបចំពិធីមហាមង្គលការ តាមប្រពៃណីខ្មែរ យ៉ាងឪឡារឹករួចរាល់ហើយនោះ អ្នកឧកញ៉ា ក៏ប្រញាប់ប្រញាល់ នាំក្រុមគ្រួសារ ទៅដើរកម្សាន្ត នៅក្រៅប្រទេសដើម្បីធ្វើឲ្យចំណងស្នេហាកាន់តែមានភាពផ្អែមល្ហែម។
ជាទូទៅសម្រាប់អ្នកដែល រៀបការរួចថ្មោងថ្មី រមែងតែងតែនាំគ្រួសារ ទៅដើរកម្សន្ត ឬក៏ហៅថាទៅក្រេបច័ន្ទទឹកឃ្មុំ ជាមួយគ្នាដើម្បី សាងអនុស្សាវរីយ៍ ល្អៗផ្អែមល្ហែមជាមួយគ្នា។
ក្រោយពីអ្នកឧកញ៉ារូបសង្ហា គិត ម៉េង បានរៀបការរួច បាននាំ ភរិយា និងកូនៗ៤នាក់ ចេញទៅដើរកម្សាន្ត នៅក្រៅប្រទេសយ៉ាងមានសុភមង្គល និងក្តីសុខខ្លាំង ដែលធ្វើឲ្យអ្នកមួយចំនួនមានអារម្មណ៍ ច្រណែនមិនតិចទេ ពេល ឃើញរូបភាពផ្អែមល្ហែម របស់ក្រុមគ្រួសារលោក។
តាមរយៈរូបថតជាច្រើន ដែលអង្គភាពពន្ធដា បានយកមកបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានបញ្ជាក់ឲ្យឃើញ ពីក្រុមគ្រួសារដ៏មានភាពកក់ក្តៅមួយ រវាង លោក ឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន និងក្រុមគ្រួសារ៕