សកម្ម​ភាព​លក់​ផ្កាកុ​លាប ​និង​វត្ថុ​អនុស្សាវរីយ៍​តាម​ដង​ផ្លួវ​នៅ​ភ្នំពេញ​នា​ថ្ងៃ​ទិវា​នៃ​ក្តីស្រឡាញ់ ​

សារព័ត៌មាន​ Cambodia News/

អត្ថបទ៖ ហេង នាង​/

ភ្នំ​ពេញ​ (១៦ កុម្ភៈ ២០១៥) ៖ បើទោះបីជាទិវានៃក្តីស្រឡាញ់ ឬអ្នកខ្លះនៅតែហៅថា បុណ្យសង្សា មិនមែនជាពិធីបុណ្យប្រពៃណីខ្មែរ និងបុណ្យជាតិយ៉ាង ណាក៏ដោយ ក៏យុវជនខ្មែរមួយចំនួន ត្រូវបានគេមើលឃើញ​​ថា ពួកគេមានការពេញចិត្ត និងសប្បាយរីករាយបង្ហាញក្តី ស្រឡាញ់ ព្រមទាំងប្រារព្ធទិវានោះ​ ដោយអ្នក​ខ្លះមិនដឹង និងមិនស្គាល់ច្បាស់ពីអត្ថន័យនៃពិធីបុណ្យនេះពិតប្រាកដក៏​ដោយ​។

រាល់​ពេល​ដល់​ថ្ងៃ​១៤​កុម្ភៈ​ជារៀងរាល់ឆ្នាំ យុវជន​ពិសេស សិស្សសាលា តែង​នាំគ្នា​​ទិញ​ផ្កា ឬ ទិញ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ជូន​គ្នា​ដើម្បី​​បង្ហាញការស្រឡាញ់ ​​ចំពោះនរណាម្នាក់ ហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក៏មិនខុសប្លែកពីបណ្តាឆ្នាំមុនៗដែរ គឺផ្កាកុលាបពណ៌ស ក្រហម លឿង និងពណ៌ផ្កាឈូក បាន​ដាក់លក់តាមដងផ្លួវហូរហែ។

នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គឺ​យុវជន​យើង​មាន​ការចាប់អារម្មណ៍​ច្រើន​ទៅលើ​ថ្ងៃ​១៤​កុម្ភៈ​ដែល​យុវជន​មួយ​ក្រុម​គាត់​ឲ្យ​តម្លៃ​ថា​ថ្ងៃ​១៤​កុម្ភៈ​ហ្នឹង​គឺជា​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ ដែល​ពួកគាត់​ហ្នឹង​ត្រូវតែ​ធ្វើ​នូវ​សកម្មភាព​អ្វី​មួយ​ដែល​បង្ហាញ​ពី​សេចក្តីស្រលាញ់ ដូចជា​ការបរិភោគ​អាហារ​ជួន​ជុំ​គ្រួសារ ការដើរ​កំសាន្តជាដើម។

ជារៀង​រាល់​ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលគេនិយមហៅថា ជាថ្ងៃបុណ្យ សង្សារ ដែលឆ្លងមកពីបរទេសនោះ ត្រូវបាន គេមើលឃើញថា មាន​ក្រុមយុវជន​ យុវនារីបានតាំងលក់ផ្កាកូលាបចម្រុះពណ៌​នៅតាមដងផ្លូវនានាក្នុងរាជ​ធានីភ្នំ​ពេញ​  ដោយ​ផ្កាកុលាបដែលលក់នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ​ក្នុង ១ដើមតម្លៃ១ដុល្លារ ឬក៏៥ពាន់រៀល។

តាម​ពិត​ថ្ងៃ ​វ៉ាឡិនថាន​ឬ​ទិវានៃ​សេចក្ដី​ស្រឡាញ់​នេះ​ ​វាក៏​មិនប្រាកដ​ជា​ថ្ងៃ​នៃសេចក្ដី​ស្រឡាញ់​ដែល​មាន​ចំពោះ​គូសង្សារ​នោះ​ ​ទេ ​តែ​វា​ជា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​នៅ​ទូ​ទាំង​ពិភព​លោក ​ដែល​មាន​ឪពុក​ម្ដាយ ​លោកគ្រូ​អ្នកគ្រូ ​បង​ប្អូន​ ​មិត្ដ​ភក្ដិ​គ្រប់​គ្នា​ដូច្នេះ​​សូ​​ម ​ឱ្យ​យុវជន​ទាំងអស់​កុំយល់​ច្រឡំ​ជាបុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​តែ​គូ​សង្សារ​៕

សកម្មភាពលក់ផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍តាមដងផ្លួវនៅភ្នំពេញនាថ្ងៃទិវានៃក្តីស្រឡាញ់ (រូប ហេង នាង​)
សកម្មភាពលក់ផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍តាមដងផ្លួវនៅភ្នំពេញនាថ្ងៃទិវានៃក្តីស្រឡាញ់ (រូប ហេង នាង​)

Related Articles

Back to top button
Close
Close