ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកចង់អាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់​អ្នក​ដែល​មានបំណងចង់អានសៀវភៅនេះ។

ការប្រកាសផ្តល់ជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ ដែលចង់បានសៀវភៅនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ «កូនប្រុស​ច្បងនាយក​រដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ខ្ញុំបានប្រគល់ភារកិច្ចអោយ ក្រុមការងាររបស់ខ្ញុំ ត្រៀម​ទទួល​រៀប​ចំចាត់​ចែង​សៀវភៅ ជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះទៅអាន»។

ដើម្បីទទួលបានសៀវភៅដោយឥតគិតថ្លៃ សូមបងប្អូនទំនាក់ទំនងទៅក្រុមការងារតាមរយៈ៖

* ទូរស័ព្ទលេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០
* ឬ តាមហ្វេសប៊ុក ផេក Hun Manet – C.O.Army

Related Articles

Back to top button
Close
Close