កញ្ញា​ វ៉ាង ​ស្រី​ណូ ​គ្រោង​សម្ភោធ​សាឡន​ថ្មី​ ដែល​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៤ សីហា ២០១៤) ៖ អស់​រយៈពេល​ជា​ច្រើន​ខែហើយ​ ដែល​អតីតតា​រា​សម្តែង​ ​សិច​ស៊ី ​​ចូល​ចិត្ត​បញ្ចេញសាច់​ដើម​ទ្រូង កញ្ញា វ៉ាង​ ស្រី​ណូ មាន​គ្រោង​បោះ​ជំ​ហ៊ានចូល​ប្រឡូក​សិល្សៈជា​ថ្មី ម្តង​ទៀត​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​ នេះ​ នាង​នៅ​តែ​មិន​ទាន់​បង្ហាញ​វត្ត​មាន​នៅ​ក្នុងសិល្បៈដូចព័ត៌មាន​ ដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​នោះ​ទេ​។

សម្រាប់ កញ្ញា វ៉ាង​ ស្រី​ណូ ត្រូវ​​បាន​ទស្ស​និក​ជន​ ចាប់​ទុក​ថា ជា​តារា​ស្រី​មួយ​ដួង​ ដែល​រស់​នៅ​លើ​​គំ​នរ​មាស​ប្រាក់ ផ្ទះ​វីឡា​ស្គឹម​​ស្គៃ ព្រម​ទាំង​​ប្រើប្រាស់នូវ សម្ភារៈ​ទំ​នើប​ៗ​ ដោយ​មិនចាំបាច់ មក​​ខ្វាយខ្វល់ដើរ​រក​ប្រាក់​ពី​ការងារ​សិល្បៈឡើយ​ ។

ស្រប់​ពេលជាមួយ​នឹង​ការ​រស់​នៅ​បែប​ស៊ីវិល័យ នេះដែរ កញ្ញា វ៉ាង​ ស្រី​ណូ បាន​បង្ហើប​ឲ្យ​ដឹង​ នៅ​លើ​បណ្តាញ​សង្គម​ Face​book  ​​ថា នៅ​ក្នុង​ពេល​ឆាប់ៗខាង​មុខនេះ នាង​នឹង​បើក​សម្ភោធហាង​សាឡនថ្មី​មួយ​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ប៉ុន្តែ​នាង​មិន​បាន​បញ្ញាក់​ច្បាស់​ពី​ទីតាំង​ និង​ការ​ចំណាយ​ដើម​ទុនបើក​ហាង​សាឡន​នោះ​ឡើយ​។

​សម្រាប់​​គម្រោង​ត្រៀប​សម្ភោធ​​បើក​ហាង​ថ្មី​នេះ​  កញ្ញា វ៉ាង​ ស្រី​ណូ បាន​ជ្រើសរើសយក​រូបថត​របស់​ខ្លួន​មួយ​សន្លឹក​សម្រាប់​ដាក់​ធ្វើ​ផ្លាក់យីហោដើម្បី​យក​ហុង​ស៊ុយ​ ហើយ​ នាង​​ គិត​ថា ​ចាំ​មាន​ពេល​តិច​ទៀត​ចាំ​ហៅតារា​ល្បី​ៗមក​ចូល​រួប​ថត​ជា​មួយ​នាង​ ព្រោះ​នាង​គិត​ថា ចង់​ឲ្យ​ហាង​របស់​នាង​ មាន​ការ​ចាប់​អារម្ម​ណ៍​ នឹង​មាន​ភាពប្លែកពី​ហាង​សាឡន​ដទៃ​ទៀត​។

ចំ​ពោះ​​គម្រោង​ត្រៀប​សម្ភោធ​​បើក​ហាង​ថ្មី​នេះ ម្ចាស់​សាមី​ខ្លួន​ កញ្ញា វ៉ាង​ ស្រី​ណូ មិន​បាន​បង្ហើប​ថា គ្រៀង​ បើកសម្ភោធ​​នៅ​ពេល​ណា​ច្បាស់​លាស់នោះ​ទេ​ ​​តែ​ទោះជា​យ៉ាង​ណា​ ការ​បើក​ហាងថ្មី​របស់​នាង​នេះ​ ត្រូវបាន​ទស្ស​និក​ជន​ ព្យា​ករ​ណ៏ថា អស់​មិន​តិច​ម៉ឺន​ដុល្លារនោះ​ទេ​៕

7

812135

Related Articles

Back to top button
Close
Close