ថ្ងៃ​ទី១ ​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​ទុតិ​យភូមិ ​នៅ​ទូ​ទាំង​ប្រទេស​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ គឺជាថ្ងៃប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ហើយក៏ជាថ្ងៃដែល រដ្ឋមន្រ្តីក្រសួងអប់រំប្រកាសថា រឹតបន្តឹងចំពោះការប្រឡង ដើម្បីកំណែទម្រង់ ប្រព័ន្ធអប់រំជាមួយគ្នានោះ អង្គការសង្គមស៊ីវិល ក៏ពុងតែរង់ចាំមើលចំពោះការប្រឡងបាក់ឌុប ឆ្នាំនេះផងដែរថា តើមានភាពសុក្រឹត្យប៉ុនណា។

តែទោះជាយ៉ាងណាក៏ដោយ ការប្រឡងនៅឆ្នាំនេះ ត្រូវបានគេដាក់សំណួរថា តើទទួលបានប្រសិទ្ធភាពបាន កម្រិតណា បើមានប្រសិទ្ធិភាព តើនឹងសិស្សប៉ុន្មាននាក់ធ្លាក់? ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៣-២០១៤ មានបេក្ខជនដាក់ពាក្យចំនួន ៩៣.៤៥៦ នាក់ មានបន្ទប់ ប្រឡងចំនួន ៣.៧៧៩ បន្ទប់ ក្នុង មណ្ឌល ចំនួន១៥៤ នៅទូទាំងរាជធានី-ខេត្ត។

សង្គមស៊ីវិល ធ្វើការពាក់ព័ន្ធ និងវិស័យអប់រំ បានលើកឡើងស្របគ្នាថា ការប្រឡង សញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃចន្ទទី៤ សីហា ជាវេលាមួយដែល មនុស្សទាំងអស់គ្នារង់ចាំមើលថា កំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលនៅអាណត្តិទី៥នេះ មានប្រសិទ្ធបានប៉ុណ្ណា ខណៈដែលបាក់ឌុប កាលពីឆ្នាំមុនៗ រងរិះគន់ដោយមិនសំចៃមាត់ថា មានអំពើពុករលួយគ្រប់រូបភាពនោះ៕

Pheak-0180

Related Articles

Back to top button
Close
Close