ថ្នាំគេងលក់បង្ក ឲ្យបាក់ឆ្អឹងសម្រាប់មនុស្សចាស់
សារព័ត៌មាន Cambodia News/
សុខភាព (០២ សីហា ២០១៤) ៖ តាមលទ្ធផលស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក មនុស្សចាស់ប្រើប្រាស់ថ្នាំគេងលក់ ឬថ្នាំរំងាប់អារម្មណ៍មានការប្រឈមបាក់ឆ្អឹងខ្ពស់ ។ ការប្រើថ្នាំគេង ឬពពួកថ្នាំរំងាប់អារម្មណ៍ ក្នុងការព្យាបាលជំងឺគេងមិនលក់សម្រាប់មនុស្សចាស់ អាចធ្វើឲ្យកើនគ្រោះថ្នាក់បាក់ឆ្អឹង ពិសេសគឺឆ្អឹងកណ្តៀតក្អម ។ នោះជាលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញការនៅសាកលវិទ្យាល័យហាវ៉ាដ (អាមេរិក) ត្រូវបានប្រកាសលើទស្សនាវដ្តីវេជ្ជសាស្ត្រ លេខចេញផ្សាយថ្ងៃ៦/៣ ។
ពួកអ្នកវិទ្យាសាស្ត្របានដំណើរការស្រាវជ្រាវមនុស្សចាស់ជាង ១៥.០០០នាក់ រស់នៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់នៅអាមេរិក ។ តាមរយៈនោះ ពួកអ្នកស្រាវជ្រាវបានប្រៀបធៀបវេជ្ជបញ្ជាថ្នាំព្យាបាលជំងឺគេងមិនលក់ដែលវេជ្ជបណ្ឌិតសរសេរឲ្យអ្នកទាំងនេះ ។ លទ្ធផល អ្នកជំងឺទាំងនេះសុទ្ធតែត្រូវបាក់ឆ្អឹងកណ្តៀតក្អម ក្នុងដំណាក់កាល២០០៧- ២០០៨ ក្នុងនោះមាន១១% ត្រូវបានឲ្យប្រើពពួកថ្នាំមិនផ្ទុកសារជាតិចម្រុះ មានឥទ្ធិពលឱសថដូចជា Ambren , Lunesta ឬ Sonata មុនពេលត្រូវបាក់ឆ្អឹងកណ្តៀតក្អម ។
លទ្ធផលបង្ហាញថា ការប្រើប្រាស់ពពួកថ្នាំទាំងនេះអាចធ្វើឲ្យកើន 66% គ្រោះថ្នាក់បាក់ឆ្អឹង ក្នុងពេលអ្នកទើបត្រូវបានព្យាបាល ដោយថ្នាំនេះក្នុងរយៈពេលតិចជាង២ខែ មានការប្រឈមខ្ពស់ទ្វេដងប្រៀបនឹងអ្នកមិនប្រើថ្នាំ ។ ការស្រាវ ជ្រាវក៏ចង្អុលបង្ហាញថា មូលហេតុរបស់បាតុភូតខាងលើអាចបណ្តាលពីថ្នាំគេងធ្វើឲ្យថយចុះភាពលំនឹង លទ្ធភាពចលនាក៏ដូចជាធ្វើឲ្យថមថយការចងចាំ បណ្តាលឲ្យអ្នកជំងឺអាយុ ច្រើនងាយត្រូវដួលនាំដល់ការបាក់ឆ្អឹង ។ ពួកអ្នកវិទ្យាសាស្ត្រទូន្មានថា វេជ្ជបណ្ឌិតគួរជ្រើសយកវិធីព្យាបាលជំងឺគេងមិនលក់នៅមនុស្សចាស់តាមវិធីធម្មជាតិបំផុត ដែលមិនចាំបាច់ត្រូវប្រើប្រាស់ពពួកថ្នាំគេង និងរំងាប់អារម្មណ៍ ៕