ពលក​រខ្មែរ​ ១៤ ​នាក់​ ដែល​​ថៃ​​ចា​ប់​ឃុំ​ខ្លួន​​ ត្រូវ​បាន​លែង​មក​វិញហើ​យ​

សារព័ត៌មាន​​ Cambodia News/

បន្ទាយមានជ័យ (04 កក្កដា 2014) ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួ​ង បាន​និយាយ​នៅក្នុង​សន្និសីទ​មួយ​នៅ​ទីស្តីការ​ក្រសួងការបរទេស​នៅ​ព្រឹក​នេះ​ថា​ពលករ​ខ្មែរ ១៤ នាក់ ដែល​ថៃ​ចាប់ឃុំខ្លួន​ ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃត្រូវបាន​ដោះលែង​មក​វិញ​ហើយ ​ដោយ​ពួកគេ​បាន​ត្រូវបញ្ជូន​មកដល់​ទីក្រុង​ប៉ោយប៉ែត​នៅ​ម៉ោង​ប្រមាណ​ជា​៩​កន្លះ​ព្រឹក​ថ្ងៃនេះ​។

CH-00484អ្នករាយការណ៍​ព័ត៌មាន​រ​ បាន​រាយការណ៍​ថា ពលករ​ខ្មែរ​ទាំង​១៤​នាក់​នោះ បាន​ត្រូវ​ស្វាគមន៍​និង​ជួប​សំណេះសំណាល​ដោយ​អាជ្ញាធរ​ដែនដី​នៃ​ខេត្តបន្ទាយមានជ័យ​។ លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ទៅកាន់​ពលករ​ខ្មែរ​ទាំង​១៤​នាក់​នោះ​ថា “​នៅពេលដែល​បងប្អូន​ចង់​វិលត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ត្រូវ​ទៅ​ឲ្យ​មានច្បាប់​ត្រឹមត្រូវ ជៀសវាង​ដូច​ករណី​ដែល​កើតមាន​កន្លងមកនេះ​”​។

គួរ​បញ្ជាក់ថា ពលករ​ខ្មែរ​ទាំង ១៤​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ឃុំខ្លួន ដោយ​ចោទប្រកាន់​ពីបទ កាន់​ឯកសារ​ឆ្លងដែន​ក្លែងក្លាយ តាមរយៈ​ការចាញ់បោក​មេខ្យល់​តែប៉ុណ្ណោះ​។ ដូច្នេះ​តុលាការខេត្ត​ស្រះកែវ បានសម្រេច​ទម្លាក់​ការចោទប្រកាន់​លើ​ពួកគេ​វិញ​៕

 

Related Articles

Back to top button
Close
Close