បុរស​ម្នាក់​ស្រ​វឹង​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ទៅ​​បុក​ម៉ូតូ​មួយ​គ្រឿ​ង​ទៀត​របួស​៣​នាក់

Cambodia News

ភ្នំ​ពេញ​ ​៖​ ​នៅ​​​វេ​លាម៉ោ​ង​១​២​ ​និ​ង​១​០​នា​ទីរំ​ល​ង​​​​អ​ធ្រា​ត្រ​ឈា​ន​​ចូល​ ​ថ្ងៃ​ទី​ ​៣​ មេ​សា​ ​ម៉ូ​តូ​សេ​​១​២​៥​ ​ស៊េ​រី​២​០​១​១​ ​ព​ណ៌ខ្មៅ​​ ​បើ​​កប​រ​​ដោ​យ​​​បុ​រស​ម្នាក់​​ក្នុ​ង​ស្ថា​ន​ភា​ព​ស្រវឹ​ង​ជិះ​​ឆ្លងផ្លូវទៅបុក​ម៉ូតូសេ១២៥ ស៊េរី​២០០៩ ពណ៌ខ្មៅ ជិះគ្នា២​នាក់ ស្រី​ម្នាក់ នៅចំណុច​ផ្លូវ​លេខ១៨២​ កែង​​ផ្លូវ​២៥៧ ក្នុងសង្កាត់​ទឹក​ល្អក់​ទី២ ខណ្ឌទួល​គោក​ បណ្តាលឲ្យ​ស្រ្តីជិះពីក្រោយ​រងរបួសធ្ងន់ អ្នកបើកម៉ូតូរបួស​ស្រាល និង​អ្នក​បើក​បរម៉ូតូ បង្ក​ហេតុ​ដួលបែកមុខបែកមាត់។

ក្រោយពេល​កើតហេតុមាននារីមួយ​ ក្រុមជិះរ៉ឺម៉កម៉ូតូមកដល់ស្គាស់​ជនរងគ្រោះ​ដែល​ជិះម៉ូតូ​បុក​គេរបួសបែក​មុខ បែកមាត់​នោះ ក៏ លើក​ដាក់​រ៉ឺម៉កម៉ូតូយក​ទៅព្យាបាលរបួស ចំណែក​បុរស​​ជិះម៉ូតូ​រងរបួស​​ស្រាល បានលើក​នារី​រងរបួសធ្ងន់​ដាក់​តាក់​ស៊ី​ទៅព្យាបាល ដោយ​បន្សល់ទុកម៉ូតូពីរគ្រឿង​នៅកន្លែងកើតហេតុត្រូវសមត្ថកិច្ច​ ធ្វើការវាស់វែងយកទៅរក្សាទុកនៅ​អធិការដ្ឋានខណ្ឌ​ទួលគោក រង់ ចាំធ្វើការ​ដោះ​ស្រាយ​បន្តទៀត ៕ ហេង នាង​

0c9ecab9-5394-4b7f-893d-316d54eb84ed

Related Articles

Back to top button
Close
Close