លោក​ ហ៊ុន សែន ព្រមាន​ថា​នរណា​ធ្វើ​ឲ្យ​ប្រទេស​មាន​អស្ថិរភាព និង​ធ្លាក់​ក្នុង​សង្គ្រាម​គឺជា​ឧក្រិដ្ឋជន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (30 មិថុនា 2014)  ៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ទំនើប​របស់​ជប៉ុន​(​អ៊ី​ន អន​)​កាលពី​ព្រឹក​មិញ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា​ជនណាម្នាក់​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​អស្ថិរភាព និង​ធ្លាក់​ទៅក្នុង​ភ្លើងសង្គ្រាម អ្នកនោះ​គឺជា​ឧក្រិដ្ឋជន​។​ ​

ការ​ថ្លែង​របស់​ លោក នាយករ​ដ្ឋ​មន្ត្រី​ធ្វើឡើង​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក ហ្វី​មី​អូ គី​ស៊ី​ដា ដោយ​លោក បាន​អះអាងថា​ផ្សារ​អ៊ី​អន កើតឡើង​ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការបង្រួបបង្រួម​ជាតិ និង​មិនមាន​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​។​ ​

លោក ហ៊ុន សែន បញ្ជាក់ថា​ប្រទេស​ជប៉ុន​បាន​ជួយ​កម្ពុជា​ឲ្យ​ចៀស​ផុតពី​សង្គ្រាម កាលពី​អតីតកាល​។​ ​គួរ​បញ្ជាក់ថា​ផ្សារ​ទំនើប អ៊ី​ន អន ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សុធារស​ជិត​ស្ថិត​ទូត​រុស្សី ក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រូវដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤​នេះ ៕ 

art16.1

Related Articles

Back to top button
Close
Close