បក្សប្រឆាំង ទាមទារលក្ខខណ្ឌ អាទិភាព ៣ចំណុច

សារព័ត៌មាន​​ Cambodia News /

ភ្នំ​ពេញ​ (១៧ មិថុនា ២០១៤) ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ​ក្រោ​យ​ត្រ​ឡ​ប់​ពី​ប្រទេសញូវហ្សេឡែន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនានេះ បានប្រកាស ទា​ម​​ទា​រ​ល​ក្ខ​ខ​ណ្ឌ​អា​ទិភាពចំនួន ៣ចំណុច ដើម្បីចូលរួមប្រជុំសភា។

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។

ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកព័ត៌មាននៅព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ លោក កឹម សុខា បានថ្លែងថា  «មុននឹងចូលប្រជុំសភា គ​ណ​ប​ក្ស​​ស​ង្គ្រោះ​ជា​តិ​ត្រូ​វ​កា​​រ​បី​ចំ​ណុ​ច​ជា​អា​ទិ​ភា​ព​៖​ ទី១. កែទម្រង់ស្ថាប័នបោះឆ្នោតចាប់ ផ្ដើមចេញពី គ.ជ.ប ទី២. កែទ​​ម្រ​ង់​រ​ដ្ឋ​ស​ភា​ឲ្យ​មា​ន​តុ​ល្យ​ភា​ព ទី៣. ទាមទារឲ្យបើកទូលាយនូវប្រព័ន្ធផ្សព្វផ្សាយ»

លោកបានបន្តថា បើនៅតែយកសំឡេង ៥០ បូក១ ស្ថាប័នមួយនេះ នៅ តែ​ស្ថិ​​ត​នៅ​ក្រោ​ម​អំ​ណា​ច​របស់​គណ​បក្​សប្រជា​ជន​កម្ពុជា​ដដែល​ ហើយការបោះឆ្នោតនៅតែអត់ប្រយោជន៍ ​នឹ​ង​នៅ​​​​ ​តែ​មា​ន​ជម្លោះគ្នាដដែល។

ទោះបីជាការកំណត់សំឡេងជ្រើសសមាសភាព គ.ជ.ប. រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ  នៅ​ខ្វែង​គ្នា​យ៉ាង​ណា​ក្តី តែលោក កឹម សុខា មានជំនឿថា នឹងស្វែងរកចំណុចណាមួយ ដែលអាចយោគយល់គ្នាបាន ដើម្បីបញ្ចប់ការខ្វែងគំនិត៕ 

Related Articles

Back to top button
Close
Close