ខ្លា​ខាំ​ជ្រូក​ ក្នុង​កសិ​ដ្ឋាន​ ឧក​ញ៉ា ​ម៉ុង ​ឫទ្ធី​ ងាប់​ ១៥​ក្បាល​

សារព័ត៌មាន​​ Cambodia News/

ព្រះសីហនុ (០១ សីហា ២០១៤) ៖ ជ្រូក ១៥ក្បាល នៅក្នុងកសិដ្ឋានរបស់ លោក​ឧ​កញ៉ា ម៉ុង ឫទ្ធី ស្ថិត​នៅ​ក្នុង​ចំការ​ដូង​ប្រេង នាឃុំជើងគោ ស្រុកព្រៃនប់ ត្រូវ​បាន​ខ្លា​ខាំ​ងាប់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ។ នេះបើយោង តាម​ទំព័រ​ហ្វេស​ប៊ុក​ របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ។

បើតាមអ្នកបម្រើការ នៅក្នុងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឲ្យដឹងថា ខាង​កសិដ្ឋាន​មិន​ទាន់​សន្និដ្ឋាន​ថា​ ជាសត្វអ្វី ដែល​ចូល​មក​ខាំ​​សត្វនេះ នៅឡើយនោះទេ។ ប្រភព​ដ​ដែ​ល​ប​ន្ត​ថា ហេតុការណ៍នេះ ធ្លាប់កើត មាន​កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​រួច​ម្តង​មក​ហើយ ​​ដែ​ល​កា​ល​នោះ​ ​​សត្វជ្រូកពីរក្បាលត្រូវបានសត្វខាំងាប់។

បើតាមប្រភព ពីអ្នកបម្រើការនៅក្នុងក្រុមហ៊ុនបញ្ជាក់ថា ស​ត្វ​នោះ​ប្រ​​ហែល​ជា​ចេ​ញពី​ភ្នំ​តា​កឹ​ង​​ ដែលស្ថិត នៅជិតកសិដ្ឋាន ​ហើយ​​​សត្វជ្រូក ដែលត្រូវសត្វខាំងាប់នោះ ត្រូ​វបា​ន​គេ​យក​ទៅក​ប់​ ​ឬ​ដុតចោល មិនដែលអនុញ្ញាត ឲ្យកម្មករ ឬប្រជាពលរដ្ឋ ​នៅ​ជិត​នោះ​យ​ក​ទៅ​ប​​រិ​ភោ​គ​ឡើ​យ​ ​៕​

10505297_904848799532546_5851324043844654014_n

 

Related Articles

Back to top button
Close
Close