រថ​​យន្ត​ធ្លាក់​ជ្រោះ​ នៅ​ឥណ្ឌា​ ស្លាប់​ ១៣​នាក់ ​និង​របួស ​៥០​នាក់​

សារព័ត៌មាន​ Cambodia News

ញូដេលី (១៧ មិថុនា ២០១៤) ៖ មន្រ្តីប៉ូលីសជាន់ខ្ពស់ឥណ្ឌាមួយរូប បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ អ្នកដំណើរចំនួន ១៣នាក់បានស្លាប់ និងជិត ៥០នាក់ទៀតរបួស នៅក្នុងគ្រោះថ្នាក់ជាអកុសល រថយន្តបើកធ្លាក់ជ្រោះ នៅភាគខាងជើងរដ្ឋ ហ៊ីម៉ាឆាល់ បា្រដេស ប្រទេស ឥណ្ឌា កាលពីរាត្រីថ្ងៃចន្ទ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់មន្រ្តីរូបនោះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា «ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅពេលដែល រថយន្តក្រុងមួយគ្រឿង បានរអិលចេញពីផ្លូវ ធ្លាក់ចូលជ្រោះជ្រៅ ស្ថិតនៅស្រុក ស៊ីមួរ។ នៅក្នុងហេតុការណ៍នោះ សាកសពចំនួន ១៣នាក់ ត្រូវបានគេរកឃើញ ចំណែកអ្នករបួស ត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យដែលនៅជិតនោះ ដោយប្រជាជនក្នុងស្រុក»។ ពាក់ព័ន្ធនឹងគ្រោះអកុសលនេះ អ្នកស៊ើបអង្កេតមួយក្រុម ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតផងដែរ។

សូមបញ្ជាក់ផងដែរថា គ្រោះថ្នាក់អកុសល បានកើតឡើងជារឿយៗ នៅក្នុងប្រទេសឥណ្ឌា។ គ្រោះថ្នាក់នេះ កើតឡើងដោយសារតែ អ្នកបើកបរខ្វះការគ្រប់គ្រង និងត្រួតពិនិត្យរថយន្ត, ការផ្ទុកលើសចំណុះ និងបើកបរហួសល្បឿនកំណត់។ ជាមួយគ្នានោះដែរ មនុស្សប្រហែល ១៣០.០០០នាក់ បានសា្លប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅឥណ្ឌាជារៀងរាល់ឆ្នាំ៕ (ប្រែសម្រួល​ដោយ៖ dap)

Related Articles

Back to top button
Close
Close