នារីសតិមិនគ្រប់ម្នាក់ ត្រូវលោកតាអាយុ ៨១ឆ្នាំ ល្បូងរំលោភបានសម្រេច
សារព័ត៌មាន Cambodia News/
ត្បូងឃ្មុំ (០៤ មិថុនា ២០១៤) ៖ បុរសចំណាស់ម្នាក់ ដែលមានអាយុ៨១ឆ្នាំ បានលួងលោមរំលោភ សេពសន្ថវៈ នារីមានសតិមិនគ្រប់បានសម្រេច កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិជីរោទ៍កណ្តាល ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ី ឡុង ភេទប្រុស អាយុ៨១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ដោយឡែក នារីរងគ្រោះ មានឈ្មោះ ធ.រ មានអាយុ១៩ឆ្នាំ ជានារីមាន សតិមិនគ្រប់ ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា លោកតា ម៉ី ឡុង ត្រូវបានសាច់ញាតិនារីរងគ្រោះ ឃើញធ្វើសកម្មភាព លួងលោមរំលោភសេពសន្ថវៈ លើនារីឈ្មោះ ធ.រ បានសម្រេច នៅផ្ទះបាយឈ្មោះ អឿ ម៉ាប់ ស្ថិតក្នុងភូមិកើតហេតុ។
ក្រោយហេតុការណ៍ ១ម៉ោង ខាងសាច់ញាតិនារីរងគ្រោះ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ជីរោទី១ទើបសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ នាំយកមក អធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំចាត់ការបន្ត៕