ជន​ជាតិ ​ចិន​បើក​រថ​យន្ត​បុក​បាក់​ទ្រូង​ផ្លូវ​អស់​ ៥កង់​ នឹង​ម៉ូតូពី​រ​គ្រឿងរ​ងរ​បួសធ្ងន់​ស្រាល​ ៣​នាក់

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៣​និង​៤០​នាទី​យប់ ថ្ងៃទី​២០ ខែ​មិនា ​ជនជាតិ​ចិន​ម្នាក់​ដែល​ថិ​ត​ក្នុងស្ថានភាព​ស្រវឹងស្រា បាន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​៤៣២ ទល់មុខ​ស្ថានទូត​វៀតណាម ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​ បាក់​អស់​ចំនួន​៥​កង់ ហើយ​រថយន្ត​បន្ត​បើក​រត់គេចខ្លួនទៅ​​បុក​ម៉ូតូ​ពីរ​គ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​ស្រាល។

នគរបាល​ចរាចរ​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ វ័យ​ជាង​៤០​ឆ្នាំ ដែល​ថិ​ត​ក្នុង​សភាព​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក មែក​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7554 តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដែល​បាន​បើក​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​បុក​រះ​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់​៥​កង់ ហើយ​រថយន្ត​បង្ក​ហេតុនេះ បាន​ព្យាយាម​បើក​រត់គេចខ្លួន​បណ្តាល​ឲ្យ​ជ្រុល​ល្បឿន​ទៅបុក​ម៉ូតូ​ពីរ​គ្រឿង ​ទៀត ដែល​កំពុង​ជិះ​ពីមុខ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ចំនួន​៣​នាក់ ក្នុងនោះ​ម្នាក់​រងរបួស​ធ្ងន់ និង​ពីរ​នាក់​រងរបួស​ស្រាល ចំណែកឯ​រថយន្ត​គាប​ក្បាល​ជាប់​នឹង​ម៉ូតូ​បន្តដំណើរ​ទៅមុខ​លែងរួច​។

ក្រោយ​​កើតហេតុ រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទាំងពីរ​គ្រឿង រួមជាមួយ​បុរស​ជា​ជន​ជាតិចិន បើក​បរ​រថយន្ត​បង្កហេតុ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ហេង នាង​

art4.3

 

Related Articles

Back to top button
Close
Close